en     km
en     km

កម្ពុជា និង​​ វៀតណាមចុះអនុសារណៈថ្មីពង្រឹងសហប្រតិបត្តិការយោធា

Share

ហូជីមិញ៖ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសង្គមនិយមវៀតណាម បាន ព្រមព្រៀងគ្នាក្នុងកិច្ចសហប្រតិបត្តិការយោធា សំដៅធ្វើឱ្យមានការអភិវឌ្ឍចំណងយោធារវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ ។

តាមទីភ្នាក់ងារសារព័ត៌មាន VNA បានចុះផ្សាយថា អនុសារណៈយោគយល់គ្នា (MoU) នេះ ធ្វើឡើងក្នុងកិច្ចពិភាក្សារវាងលោកវរសេនីយ៍ឯក ហាន ម៉ាន់ថាង ប្រធាននាយកដ្ឋានច្បាប់នៃក្រសួងការពារជាតិវៀតណាម និងលោក មុំ សុផាត នាយខុទ្ទកាល័យក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី០៩ ខែកក្កដា នៅទីក្រុងហូជីមិញ។

ថ្លែងនៅក្នុងពិធីនោះ ភាគីទាំងពីរបានលើកឡើងថា ការរៀបចំចុះអនុសារណៈនៃការយោគយល់គ្នានេះ ដែលមានសារៈសំខាន់ក្នុងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ព្រមទាំងកិច្ចការអភិវឌ្ឍវិស័យការពារជាតិរវាងប្រទេសទាំងពីរ។

យោងតាមពិធីសារវៀតណាម – កម្ពុជាស្តីពីកិច្ចព្រមព្រៀងការពារជាតិទ្វេភាគីចាប់ពីឆ្នាំ ២០១៥-២០១៩ ក្រសួងការពារជាតិវៀតណាមបានយល់ព្រមជួយក្រសួងការពារជាតិកម្ពុជាក្នុងការរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីទទួលបន្ទុកបង្កើតច្បាប់យោធា និង ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៕

ប្រភព ៖ VNA

Share

Image
Image
Image