en     km
en     km

លោក​ ត្រាំ​ សន្យា​ចាត់ការ​ធ្ងន់ធ្ងរ​លើ​កូរ៉េ​ខាងជើង​

Share

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ បានសន្យាចាត់វិធានការដ៏ធ្ងន់ធ្ងរទៅលើកូរ៉េខាងជើង ករណីដែលប្រទេសនេះ នៅតែបន្ដបាញ់សាកល្បងកាំជ្រួច រំលងទ្វីប ដែលជាការគំរាមកំហែងធ្ងន់ធ្ងរដល់សហរដ្ឋអាមេរិកនិងពិភពលោក។
លោក ត្រាំ បានថ្លែងដូចនេះ នៅចំពោះមុខប្រធានាធិបតីនៃប្រទេសប៉ូឡូញ កាលពីថ្ងៃព្រហស្បតិ៍ ទី០៦ កក្កដា ជាទីដែលលោកចុះចតនៅប្រទេសនេះ ដើម្បីធ្វើដំណើរទៅទីក្រុង ហាំបឺគ ប្រទេសអាល្លឺម៉ង់ ចូលរួមកិច្ចប្រជុំ ជី ២០ នៃប្រទេសឧស្សាហកម្មជឿនលឿន។ លោកត្រាំ បានប្រាប់ប្រធានាធិបតី ប៉ូឡូញ Andrzej Duda ថា កូរ៉េខាងជើងកំពុងគំរាមយ៉ាងធ្ងន់ធ្ងរ ទៅលើសហរដ្ឋអាមេរិក ហើយករណីនេះអាមេរិកមិនអត់ឱនបានឡើយ។

អ្នកជំនាញ​៖​រយៈពេល ​៨​ស​ប្ដា​ហ៍​ ក្រុង​ព្យុ​ង​យ៉ាង​អាច​ផលិត​គ្រាប់បែកនុយក្លេអ៊ែរ​បាន​មួយ​គ្រាប់​

កាលពីថ្ងៃអង្គារ កូរ៉េខាងជើង បានបាញ់សាកល្បងកាំជ្រួចអន្ដរទ្វីបមួយលើកទៀត ដោយវាបានហោះ ៩៣០គីឡូម៉ែត្រ ក្នុងរយៈ៣៩នាទី។ អ្នកជំនាញព្យាករណ៍ថា កាំជ្រួចនេះអាចបាញ់ដល់រដ្ឋអាឡាស្កា សហរដ្ឋអាមេរិក។

ដោយសារអំនួតដូចនេះ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានព្រមានថា ក្រុងព្យុងយ៉ាង មានសមត្ថភាពពេញលេញក្នុងការធ្វើសង្គ្រាម នុយក្លែអ៊ែរ វាយប្រហារសហរដ្ឋអាមេរិក។ ដោយសារការគំរាមកំហែងដូចនេះ លោក ត្រាំ បានព្រមានថា អាមេរិកអស់ភាពអត់ធ្ងត់ជាមួយកូរ៉េខាងជើងហើយ៕

Share

Image
Image
Image