en     km
en     km

សាកល​វិទ្យាល័យ​៧​និង​សាលាឯកទេស​មួយ​បាន​ចុះ​កិច្ចព្រម​ព្រាង​អភិវឌ្ឍន៍​វិស័យ​អប់រំ

Share

(ភ្នំពេញ)៖ គ្រឹះស្ថានឧត្តមសិក្សានិងសាលាឯកទេសវិជ្ជាជីវៈចំនួន៨បានចុះកិច្ចព្រមព្រាងលើកិច្ចសហប្រតិបត្តិពង្រឹងវិស័យអប់រំនៅថ្ងៃនេះ។រដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជារំពឹងថាតាមរយៈកិច្ចព្រមព្រាងនេះ អាចនឹងជួយដោះស្រាយបញ្ហាប្រឈមនានាក្នុងការអប់រំនៅកម្រិតឧត្តមសិក្សាក្នុងប្រទេស។

cover-education

គ្រឹះស្ថានឧត្តមសិក្សាធំៗចំនួនប្រាំពីរនិងសាលាឯកទេសចំនួន១ ក្នុងប្រទេសកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើអនុស្សារណៈយោគយល់គ្នាឬ(MOU)នៅថ្ងៃសុក្រទី៧ខែកក្កដានេះដើម្បីអ្វីមួយដែលមន្ត្រីផ្លូវការកម្ពុជាអះ អាងថាដើម្បីពង្រឹងគុណភាពអប់រំក្នុងប្រទេស។

គ្រឹះស្ថានឧត្តមសិក្សាទាំងនោះរួមមានសាកលវិទ្យាល័យភូមិន្ទភ្នំពេញសា   កលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកល វិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចវិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា (តិចណូ) សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងសាលាជាតិកសិកម្មព្រែកលៀប។

លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើអនុស្សារណៈយោគយល់គ្នា (MOU) ថាកិច្ចព្រមព្រាងរវាងសាកលវិទ្យាល័យនិងសាលាទាំងប្រាំបីនេះនឹងជួយពង្រឹងគុណភាពអប់រំតាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ការចែករំលែកវិធីសាស្រ្តបង្រៀន។ «ក្នុងគោលដៅពង្រឹងគុណភាពអប់រំហើយជាពិសេសផ្លាស់ប្តូរបទពិសោធន៍ដូចជាការចែករំលែកនូវធនធានសិក្សាការចែករំលែកនូវ វិធីសាស្រ្ត បង្រៀនបញ្ញាញ្ញាណដើម្បីធ្វើយ៉ាងម៉េចដើម្បីឱ្យវិស័យឧត្តមសិក្សារបស់យើងអាចឆ្លើយតបទៅនឹងតម្រូវការសតវត្សិ៍ទី២១របស់កម្ពុជា»។

 

សាកលវិទ្យាល័យនិងសាលាឯកទេសកសិកម្មទាំងប្រាំបីគឺជាគ្រឹះសា្ថនអប់រំសាធារណៈដែលមាន      វ័យចាស់ជាងគេនិងធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។មាននិស្សិតរាប់ពាន់នាក់កំពុងទទួលការបណ្តុះបណ្តាលនៅទីនេះ។

លោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញគូសបញ្ជាក់ថាការចុះកិច្ចព្រមព្រាងរួមគ្នារវាងគ្រឹះស្ថានអប់រំទាំងនេះនឹងបើកចំហដល់ការពង្រីកចំណេះដឹងរបស់ក្រុមនិស្សិតនិងកិច្ចសហការរបស់សាស្ត្រា ចារ្យមកពីគ្រឹះស្ថានផ្សេងៗគ្នា។«ទី០១និស្សិតមានជើងមេឃធំទូលាយជាងមុននិស្សិតសាលាខ្ញុំលែង ជានិស្សិតសាលាខ្ញុំហើយគាត់ ជានិស្សិតសាលា ទំាង៦-៧ទៀតដែរអញ្ចឹងយើងចាប់ដៃគូរគ្នាជាគ្រួសារតែមួយយើងធ្វើស្អីៗនៅណោះបានទៅវិញទៅមកអញ្ចឹងគ្រាន់តែគេសម្បូរគ្រូ សម្បូរ សៀវភៅ ពេទ្យនៅណោះក៏ប៉ុន្តែឧបមថាត្រូវការចិត្តសាស្រ្តអីខាងខ្ញុំធអញ្ចឹងគេអាចប្រើប្រាស់សៀវភៅ មើលសៀវភៅអីបាន»។

 ខ្លឹមសារមួយក្នុង MOU នោះបានគូសបញ្ជាក់ពីគម្រោងការបង្កើតវេទិកា ផ្លាស់ប្តូរគំនិត និងប្រាជ្ញាឆ្ពោះទៅរកការពង្រីកការយល់ដឹងជាទូទៅ៕

Share

Image
Image
Image