en     km
en     km

ថៃផ្អាក​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់មក​កម្ពុជា​បណ្តោះអាសន្ន(មានសំឡេង)

Share

ភ្នំពេញ ៖ រាជរដ្ឋាភិបាលថៃ បានសម្រេចមិនបន្តការចាប់បញ្ជូនពលករកម្ពុជាខុសច្បាប់ត្រឡប់មកកម្ពុជាមួយរយៈ  បន្ទាប់ពី មន្រ្តីក្រសួងការងារកម្ពុជាបានទៅជួបពិភាក្សាជាមួយសមាភាគីថៃ។

មន្ត្រីសង្គមស៊ីវិលអំពាវឲ្យក្រុមពលករកម្ពុជា ព្យាយាមប្រញ៉ាប់ប្រញ៉ាល់ទៅបំពេញបែបបទ ដើម្បីអាចធ្វើការស្របច្បាប់ នៅ ប្រទេសថៃ។

រូបពលករខ្មែរចេញធ្វើការនៅប្រទេសថៃ។ Post News
រូបពលករខ្មែរចេញធ្វើការនៅប្រទេសថៃ។ Post News

នៅទីបំផុតទៅ ភាគីថៃបានសម្រេចមិនចាប់បញ្ជូនពលករកម្ពុជាខុសច្បាប់ត្រឡប់មកមមាតុភូមិវិញនោះទេ សម្រាប់រយៈ ពេល ១៥ ថ្ងៃ ដើម្បីទុកពេលឱ្យពលករទាំងនោះអាចទៅចុះឈ្មោះតាមការរិយាល័យចុះបញ្ជីពលករបរទេស ក្នុងប្រទេសថៃ។ ថេរៈវេលាអនុគ្រោះចំនួន១៥ ថ្ងៃដោយរាប់ចាប់ពីថ្ងៃទី ២៤ កក្កដាដល់ថ្ងៃទី ០៧ សីហា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃសុក្រទី ៧ កក្កដានេះ ប្រទេសថៃ នឹងមិនចាប់បញ្ជូន ឬបណ្តេញពលករខ្មែរខុសច្បាប់ចេញពីប្រទេសថៃទេ។ ជាមួយគ្នានោះថៅកែថៃក៏មិនត្រូវបានផាកពិន័យ ដែរក្នុងករណីដែលពួកគេប្រើប្រាស់ពលករខ្មែរខុសច្បាប់នោះ។

សេចក្តីប្រកាសដដែលបញ្ជាក់បន្ថែមថា ក្រសួងការងារថៃនឹងបើកការិយាល័យចំនួន១០កន្លែងនៅទីក្រុងបាងកក និងមួយ កន្លែងតាមខេត្តទាំងអស់ដែលមានពលករខ្មែររស់នៅនិងធ្វើការ។

ក្រៅពីនោះ រាជរដ្ឋាភិបាលថៃក៏បានអនុញ្ញាតិអោយកម្ពុជាបើកយុទ្ធនាការផ្តល់លិខិតឆ្លងដែនដល់ពលករកម្ពុជាសម្រាប់ រយៈពេល ១០០ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី១ខែសីហា ទៅ។

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ និងជាប្រធានគណកម្មការផ្តល់ភាពស្របច្បាប់ដល់ ពលករកម្ពុជាដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ បានថ្លែងក្នុងសន្និសីទកាសែតកាលពីល្ងាចថ្ងៃព្រហស្បត្តិ៍ថា យុទ្ធនាការ ១០០ថ្ងៃនេះដើម្បីផ្តល់លិខិតឆ្លងដែនស្របច្បាប់ជូនដល់ពលករខ្មែរដែលធ្វើការនៅថៃ។

«យុទ្ធនាការទ្រង់ទ្រាយធំរយៈពេល ១០០ ថ្ងៃនេះ គឺទីមួយ យើងបង្កើនក្រុមការងាររបស់យើង និងមជ្ឈមណ្ឌលរបស់យើង នៅតាមខេត្ត។ ទីពីរ យើងនិងបង្កើនក្រុមចល័តចំនួនបួនក្រុម ដែលមួយក្រុមទៅដល់គោលដៅរោងចក្រ ៥០ សំដៅចុះទៅ ជួបផ្ទាល់ជាមួយនិងនិយោជក ហើយនឹងបងប្អូនកម្មករ។ បើបងប្អូនកម្មករផ្លាស់ទីកន្លែងក៏យើងត្រូវដឹង ហើយបើពលករមិន ទាន់ផ្លាស់ទីកន្លែងយើងនឹងរៀបចំធ្វើ និងចែកប័ណ្ណតែម្តង»។

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ និងជាប្រធានគណកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ។
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ និងជាប្រធានគណកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ។

កាលពីថ្ងៃទី ២៣ កក្កដា ប្រទេសថៃបានចេញក្រឹត្យច្បាប់ថ្មីមួយ ដើម្បីបោសសំអាតទីផ្សារការងារបរទេស ខុសច្បាប់។ ច្បាប់ ការងារដែលបន្ថែមមាត្រាថ្មីនេះ នឹងបង្កើតឱ្យមានស្តង់ដានៃការជ្រើសរើស និងការគ្រប់   គ្រងកម្មករបរទេស និងដើម្បីកាត់ បន្ថយការចោទប្រកាន់ពីសំណាក់ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិ ដែលថាប្រទេសនេះ បានរំលោភបំពានពលកម្ម និងជួញ ដូរមនុស្សខុសច្បាប់។

ច្បាប់ថ្មីនេះ និងបង្កើនការដាក់ពិន័យ៉ាងធ្ងន់ធ្ងរ ចំពោះពលករបរទេសដែលមិនមានសំណុំ ឯកសារ ស្រប ច្បាប់ក្នុងមួយម្នាក់ ជិត ៣ ពាន់ដុល្លារ។ ចំណែកថៅកែថៃដែលលួចលាក់ពលករខុសច្បាប់ គឺត្រូវពិន័យ ២៣៥៥០ដុល្លារក្នុងពលករម្នាក់។ រីឯមេ ខ្យល់វិញ ដែលរត់ពន្ធមនុស្សខុសច្បាប់ត្រូវប្រឈមមុខ នឹង ទោសជាប់ពន្ធនាគារ រយៈពេល១០ ឆ្នាំ និងពិន័យជាប្រាក់ជាង ៣០ ម៉ឺនដុល្លារ។

គិតត្រឹមថ្ងៃទី០៧ កក្កដានេះ ពលករខ្មែរដែលធ្វើការនៅប្រទេសថៃខុសច្បាប់ ត្រូវបានសមត្ថកិច្ចថៃ ចាប់ បញ្ជូនមកកាន់កម្ពុជា វិញ ប្រមាណជាង ៤ ពាន់នាក់។នេះបើតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងការងារ។

តាមរបាយការណ៍ជំរឿនរបស់ក្រសួងការងារថៃបានឱ្យដឹងថា ពលករខ្មែរដែលធ្វើការងារនៅប្រទេស ថៃ សរុបមានចំនួន ១ លាន ៥ម៉ឺននាក់។ ក្នុងនោះពលករស្របច្បាប់មានចំនួន ៧៥ម៉ឺននាក់ និងមិន ស្រប ច្បាប់ចំនួន ៣០ ម៉ឺននាក់។ ចំណែកពល ករខ្មែរដែលធ្វើការជាកម្មករនេសាទនៅខេត្តរ៉ាក់យ៉ង និងសុងក្លា មានចំនួន ៤ម៉ឺន ៧ពាន់នាក់ ដែលភាគច្រើនជាកម្មករខុស ច្បាប់ ហើយជាប្រភេទកាងារ ប្រកបដោយ គ្រោះថ្នាក់បាត់បងជីវិត។

កម្មករដែលត្រូវសមត្ថកិច្ចថៃចាប់បញ្ជូនមកប្រទេសកំណើត។
កម្មករដែលត្រូវសមត្ថកិច្ចថៃចាប់បញ្ជូនមកប្រទេសកំណើត។

អ្នកស្រី ឆន សុគន្ធា ប្រធានផ្នែកកម្មវិធីស្រ្តី និងកុមារនៃសមាគមអាដហុក មានប្រសាសន៍ក្នុងកម្មវិធីបច្ចុប្បន្នភាពសង្គម របស់វិទ្យុស្ត្រី FM 102 នៅថ្ងៃនេះថា កន្លងមកពលករដែលធ្វើការងារនៅប្រទេសដោយគ្មានលិខិតស្នាមត្រឹមត្រូវ តែតែង ប្រឈម មុខនឹងការចាប់ចង់ និងពិន័យជាប្រាក់ផងដែរ។ ជាងនេះពលករ ក៏តែងរងការរំលោភបំពានការកេងប្រវ័ញ កម្លាំង ពលកម្មការ វាយធ្វើបាប និងការរំលោភបំពានរូបរាងកាយផងដែរ។

អ្នកស្រីបានអំពាវនាវដល់ពលករទាំងអស់គប្បីបំពេញលិខិតស្នាមឱ្យបានត្រឹមត្រូវ ខណៈរដ្ឋាភិបាលប្រទេសកម្ពុជា និងថៃ កំពុងអនុគ្រោះ និងបង្កភាពងាយស្រួលដល់ការធ្វើលិខិតឆ្លងដែននេះ។ «បើសិនជាគាត់ទៅធ្វើការងារស្របច្បាប់ គឺមានប័ណ្ណ ធានាលើអាយុជីវិត និងធានាលើសុខភាពនៅពេលគាត់មានបញ្ហាអ្វីកើតឡើង។ តែបើយើងងាកមកមើលពលករ ពលការិនី យើងដែលគាត់ទៅធ្វើការងារមិនស្របច្បាប់វិញ កុំថាឡើយប័ណ្ណធានាអាយុជីវិត សម្បីតែធានាលើសុខភាពពេលគាត់មានបញ្ហាឈឺថ្កាត់ក៏អត់មានដែរ»។

នៅដើមសប្តាហ៍នេះរាជរដ្ឋាភិបាលកម្ពុជា សម្រេចបិទច្រករបៀងតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ចំនួន ៤៤  ច្រក ដែលក្រុម មន្ត្រីអះអាងថា នេះជាវិធានការណ៍ទប់ស្កាត់ការចូលទៅធ្វើការខុសច្បាប់នៅប្រទេសថៃនិងដើម្បីទប់ស្កាត់ការជួញដូរពលករ ខុសច្បាប់៕

Share

Image
Image
Image