en     km
en     km

ម៉ាឡេស៊ី៖ពលករចំណាក់ជាង២ពាន់នាក់ប្រឈមមុខនឹងការនិរទេសខ្លួន

Share

អាជ្ញាធរនៃប្រទេសម៉ាឡេស៊ី បានប្រកាសថាពលករចំណាកស្រុក មកពីប្រទេសផ្សេងៗជាង២០០០នាក់ ប្រឈមមុខនឹងការបណ្តេញចេញពីប្រទេស ដោយសារតែពួកគេមកធ្វើការនៅក្នុងប្រទេសនេះដោយពុំមានស្របច្បាប់។

 

ម៉ាឡេស៊ី៖ពលករចំណាក់ជាង២ពាន់នាក់ប្រឈមមុខនឹងការនិរទេសខ្លួន

ការប្រកាសដូចនេះ ធ្វើឡើងខណៈដែលអាជ្ញាធរម៉ាឡេស៊ី បើកយុទ្ធនាការប្រឆាំងការជួញដូពលកម្មនៅទូទាំងប្រទេស។

ពលករដែលបម្រើការងារមកពីបណ្តាប្រទេសផ្សេង មានប្រមាណជាង២លាននាក់ ប៉ុន្តែមួយចំនួន ពុំមានឯកសារត្រឹមត្រូវ ។

អាជ្ញាធរអន្តោប្រវេសន៍ម៉ាឡេស៊ី បាននិយាយថា គេបានរកឃើញកម្មករបរទេស ២៣០៩នាក់ ធ្វើការងារខុសច្បាប់ ហើយឥលូវនេះពួកគេកំពុងតែឃុំខ្លួន ដើម្បីបញ្ជូនមកទៅប្រទេសកំណើតពួកគេវិញ។

កម្មករទាំងនោះ ច្រើនធ្វើការនៅតាមរោងចក្រ និងភោជនីយដ្ឋាន។ តែយ៉ាងណាក៏ដោយ បើតាមអាជ្ញាធរ ពលករដែលត្រូវប្រឈមមុខនឹងការនិរទេសខ្លួន ភាគច្រើនមកពីប្រទេសបង់ក្លាដេស និងឥណ្ឌូនេស៊ី៕

Share

Image
Image
Image