en     km
en     km

រដ្ឋសភាជាតិនៃប្រទេស Venezuela ត្រូវបានចូលវាយលុកដោយអ្នកគាំទ្ររដ្ឋាភិបាល

Share

អ្នកគាំទ្ររដ្ឋាភិបាលប្រមាណ ១០០ នាក់ បានស្ទុះចូលក្នុងរដ្ឋសភាជាតិនៃប្រទេស Venezuela ដែលគ្រប់គ្រងដោយគណបក្សប្រឆាំង ហើយបានវាយលើសមាជិកសភជាច្រើនរូប។

 

យ៉ាងហោចណាស់មានសមាជិកសភាចំនួនប្រាំរូបត្រូវបានរាយការណ៍ថា បានទទួលរងរបួស។ហើយសមាជិកសភាមួយចំនួនត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។

យោងតាមទីភ្នាក់ងារសារព័ត៌មានបរទេសនានាអ្នកគាំទ្រប្រធានាធិបតី វ៉េណេហ្ស៊ុយអេឡា Nicolas Maduro អ្នកខ្លះមានបិទមុខ អ្នកខ្លះកាន់ដំបង បានអង្គុយនៅពីមុខអគាររដ្ឋសភាដើម្បីប្រឆាំងនឹងគណបក្សប្រឆាំងដែលកំពុងដឹកនាំរដ្ឋសភា។ពួកគេបានឆ្លៀតយកពេលសម្រាករបស់រដ្ឋសភាដើម្បីរុញទ្វារសម្រុកចូលកាន់ផ្លូវឆ្ពោះទៅកាន់បន្ទប់ប្រជុំ សមាជិកសភា។

សាក្សីបាននិយាយថា អំពើហឹង្សាបានកើតឡើងក្រោយពីមានការជួបជុំគ្នាមួយដើម្បីប្រារព្ធថ្ងៃបុណ្យឯករាជ្យជាតិថ្ងៃទី៤កក្កដា។
ក្រសួងការបរទេសសហអាមេរិកបានថ្កោលទោសអំពើហិង្សានេះដោយចាត់ទុកថានេះជាការរំលោភ«លើគោលការណ៍ប្រជាធិបតេយ្យ»។

ប្រទេសវ៉េណេហ្ស៊ុយអេឡាបានឆ្លងកាត់វិបត្តិសេដ្ឋកិច្ចនិងនយោបាយរាប់ទសវត្សន៍មកហើយដែលបណ្តាលឲ្យមានកង្វះម្ហូបអាហារនិងរលកបាតុកម្មជាច្រើនដើម្បីទាមទារឲ្យប្រធានាធិបតីម៉ាឌូរ៉ូ ចុះចេញពីដំណែង។ ក្រុមបាតុករត្រូវបានបង្រ្កាបយ៉ាងហឹង្សានិងបានបណ្តាលឲ្យស្លាប់ចំនួន ៩១ ចាប់តាំងពីដើម ខែ មេសា ឆ្នាំ២០១៧នេះមក៕

Share

Image
Image
Image