en     km
en     km

ទីក្រុង​ហូ​ជី​មិ​ញ​ចាប់ផ្តើម​ដាក់​កម្មវិធី​ចរាចរ​ណ៏​ឆ្លាត​វៃ​នៅ​ក្នុង​ស្មា​ត​ហ្វូ​ន​

Share

ក្រុងហូជីមិញ៖ ចាប់ពីពេលនេះទៅអ្នកធ្វើដំណើរនៅទីក្រុងហូជីមិញ អាចគូសផ្លូវធ្វើដំណើររបស់ខ្លួនតាមទូរសព្ទ័ដៃបាន ដើម្បីចៀសវាងការកកស្ទះចរាចរណ៍។នេះបើយោងសេចក្តីប្រកាសរបស់នាយកដ្ឋានចរាចរណ៏ និងដឹកជញ្ជូនដែលបានដាក់កម្មវិធីឲ្យដំណើរការនូវកម្មវិធីចរាចរណ៍លើទូរសព្ទ័ដៃវៃឆ្លាត ឬស្មាតហ្វូន ។

 

 

សេចក្តីប្រកាសដដែលបញ្ជាក់ថា គោលបំណងនៃការផលិតកម្មវិធីនេះ គឺ ចង់កាត់បន្ថយនូវការកកស្ទះចរាចរណ៏ឬគ្រោះថ្នាក់ចរាចរណ៍ក្នុងក្រុងភាគខាងត្បូងប្រទេសវៀតណាមមួយនេះ។

នាយកដ្ឋានចរាចរណ៏ និងដឹកជញ្ជូនក៏បានបញ្ជាក់ថា កាមេរ៉ាជា ៣០០ គ្រឿងនឹងត្រូវដាក់លើដងផ្លូវដើម្បីឃ្លាំមើលការធ្វើចរាចរណ៍របស់អ្នកដំណើរនិងបញ្ជូនរូបភាពទៅកាន់ទិន្នន័យដែលរក្សាទុកក្នុងគេហទំព័រផ្លូវការ។ កំនែរទម្រង់នៃកម្មវិធីនោះគឺមានការដាក់ឲ្យដំណើរការដែរក្នុងនោះមានដាក់ពីពេលវេលាយ៉ាងច្បាស់លាស់ នឹង មានសម្លេងច្បាស់ល្អ ងាយស្រួលដល់អ្នកប្រើប្រាស់ចង់ធ្វើការឆែកមើលពីលំហូរនៃចរាចរណ៏ក្នុងទីក្រុង។

កម្មវិធីនេះគឺបានដាក់ឲ្យដំណើរការដោយឥតគិតថ្លៃ ហើយអ្នកប្រើប្រាស់ត្រូវការចូលទៅកាន់គេហទំព័រផ្លូវការរបស់ទីក្រុងហូជីមិញគឺ www.giaothong.hochiminhcity.gov.vn ហើយធ្វើការដោនឡូតសម្រាប់កុំព្យូទ័រ និងទូរស័ព្ទស្មាតហ្វូន៕

 

Share

Image
Image
Image