en     km
en     km

CNRP ស្នើ​ឲ្យ​មាន​​​តំណែងនាយក​រដ្ឋមន្ត្រីកិត្តិយស

Share

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានស្នើឲ្យមានដំណែងនាយករដ្ឋមន្ត្រីកិត្តិយសមួយក្នុងករណីដែលគណបក្សរបស់ខ្លួនឈ្នះឆ្នោត។ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាយល់ថានេះគ្រាន់តែជាគំនិតស្រមើស្រមៃតែប៉ុណ្ណោះ។

 

Sam-Sainsy

ថ្លែងក្នុងពិធីបង្សុកូលឧទ្ទិសកុសល និងគោរពវិញ្ញាណក្ខន្ធអ្នកដែលបានបាត់ បង់ជីវិតក្នុងព្រឹត្តិការណ៍ ថ្ងៃទី៥-៦ កក្កដា ឆ្នំា១៩៩៧ នៅស្នាក់ការកណ្តាល គណបក្សសង្គ្រោះជាតិ ព្រឹកថ្ងៃទី ០៦ កក្កដា ឆ្នំា២០១៧នេះ ទីប្រឹក្សាគណ បក្សសង្គ្រោះជាតិ លោក គង់ គំា ចង់ឲ្យមានការបង្កើតដំណែងនាយករដ្ឋមន្ត្រីកិត្តិយសមួយក្នុងករណីដែលគណបក្សរបស់លោកឈ្នះឆ្នោតនៅឆ្នាំ២០១៨ខាងមុខនេះ។

លោកគង់ គាំ បញ្ជាក់ថានេះជាការយកលំនាំតាមប្រទេសសិង្ហបុរីនិងដើម្បីធានាដល់ការផ្សះផ្សារជាតិ។«ក្នុងនាមជាទីប្រឹក្សា គណបក្សសង្គ្រោះជាតិ ថាបើឈ្នះមែនធ្វើច្បាប់មួយទៅ ធ្វើច្បាប់ឱ្យនាយករដ្ឋមន្រ្តីចាស់ដូច លី ក្វាន់យូអញ្ចឹងជានាយករដ្ឋមន្រ្តីកេត្តិយសអីអញ្ចឹងទៅ កុំគិតតែសងសឹកគ្នា ធ្មេញដកធ្មេញ ភ្នែកខ្វេះភ្នែកគ្នារហូតអញ្ចឹងអត់កើតទេ»។

 

គណបក្សសង្គ្រោះជាតិគឺជាគណបក្សប្រជែងគួរឲ្យព្រួយបារម្ភសម្រាប់គណបក្សកាន់អំណាច។ គណបក្សនេះបានបង្ហាញឲ្យឃើញថាពីការរីកចម្រើនផ្នែកការគាំទ្រក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែ មិថុនា ឆ្នាំ២០១៧នេះ។ គណបក្សនេះធ្លាប់ប្រកាសពីលទ្ធភាពដែលខ្លួនអាចឈ្នះឆ្នោតជាញឹកញាប់ក្រោយពីមានការផ្លាស់ប្តូរនិន្នាការនៃការគាំទ្ររបស់អ្នកបោះឆ្នោតនេះ។

ទោះជាយ៉ាងណាអ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្តមានប្រសាសន៍ថា ការលើកទ្បើងរបស់លោកគង់ គំា ក្នុងការបង្កើតឲ្យមានតួនាទីនាយករដ្ឋមន្ត្រីកិត្តិយសនោះគឺជា«គំនិតផ្ទាល់ខ្លួននិងជាការស្រមើស្រមៃ»។«ការស្រមើស្រម៉ៃរបស់ឯកឧត្តមគង់ គំា មិនអាចក្លាយជាការ ពិតនោះទេ វាគ្រាន់តែជាការស្រមើស្រម៉ៃរបស់គាត់តាស ការគិត របស់ គាត់តាសយើងមិនអាចសន្និដ្ឋានថាត្រូវឬខុសនោះទេ ខ្ញុំមិនវាយតម្លៃទៅ លើយោបល់អ្នកផ្សេងនោះទេតែនេះគ្រាន់តែជាការស្រមើស្រម៉ៃ»

លោក សុខ ឥសាន អ្នកនាំពាក្យបក្សប្រជាជនកម្ពុជា
លោក សុខ ឥសាន អ្នកនាំពាក្យបក្សប្រជាជនកម្ពុជា

លោកសុខ ឥសាន្ត យល់ថា«គណបក្សសង្គ្រោះជាតិមិនអាចឈ្នះឆ្នោតនៅឆ្នាំ២០១៨»នោះទេ។

លោកស្រីមួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា ការលើកទ្បើងរបស់លោក គង់ គំានេះ គ្រាន់តែជាមតិ និងសំណើរ ផ្ទាល់ ខ្លួនរបស់លោកតែប៉ុណ្ណោះ។  «ខ្ញុំមិនអាចនិយាយក្នុងនាមជាគណបក្សបានទេពីព្រោះយើងមិនទាន់បានជជែកគ្នាក្នុងចំណុចហ្នឹងប៉ុន្តែអ្វីដែលយើងបានបំផុតនោះ គឺចង់ឱ្យមានការបង្រួបង្រួមជាតិ ការផ្សះផ្សារជាតិ ឯកភាពគ្នានៅក្នុងការរៀបចំប្រទេស ជាតិយើងឱ្យមានសុខសន្តិភាព យុត្តិធម៌ ការអភិវឌ្ឍន៍ ជូនប្រទេសជាតិ យើង ជូនប្រជាពលរដ្ឋយើង»។

 

ចំណែកអ្នកវិភាគពីបញ្ហាសង្គម និងនយោបាយ លោក បណ្ឌិត មាស នី គាំទ្រការលើកទ្បើងរបស់លោកគង់ គាំ«បើសិនមាន ឆន្ទៈនយោបាយគឺ ត្រូវតែទៅរួចមិនអីពិបាកនោះទេគឺថាវាអាចមានពលរដ្ឋខ្លះគេមិន ពេញចិត្ត ប៉ុន្តែពលរដ្ឋភាគច្រើនគេអត់ចង់បានអីក្រៅពីចង់ឃើញអ្នកដឹកនំាខ្មែរចេះញញឹមដាក់គ្នាហើយផ្តល់ភាពកក់ក្តៅដាក់គ្នាទើបខ្មែរបានសុខរយៈពេលវែង»។

meass-nee

លោក បណ្ឌិតមាស នី ផ្តល់ជាអនុសាសន៍ថា ដើម្បីឱ្យប្រទេសជាតិ មានការ រីកចំរើនដូចបណ្តាប្រទេសជិតខាងនោះ អ្នកនយោបាយ នៅក្នុងប្រទេស កម្ពុជាត្រូវផ្លាស់ប្តូរឥរិយាបថនិងលុបបំបាត់វប្បធម៌គុំគួនសងសឹកគ្នា ហើយ ស្វែងការឯកភាពជាតិមកវិញ៕

Share

Image
Image
Image