en     km
en     km

រដ្ឋសភាគ្រោងអនុម័តវិសោធកម្មច្បាប់ហាមឃាត់ទណ្ឌិតធ្វើនយោបាយ

Share

ភ្នំពេញ៖សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជាបានបញ្ចប់ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលគេមើលឃើញថាគោលដៅដើម្បីដាក់លោកសម រង្ស៊ី ឲ្យផុតពីសង្វៀននយោបាយ។

អ្នកវិភាគយល់ថាការធ្វើវិសោធនកម្មច្បាប់នេះមិនមានអត្ថប្រយោជន៍ទូលំទូលាយសម្រាប់ប្រទេសនោះទេ។

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ(ឆ្វេង) សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន(ស្តំា)
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ(ឆ្វេង) សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន(ស្តំា)

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដែលដឹកនាំតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាបានអនុម័តធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយហើយនៅថ្ងៃព្រហស្បត្តិ៍ដោយមានការប្រទាញប្រទង់យ៉ាងខ្លាំងរវាងតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជានិងតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ។

ការធ្វើវិសោធនកម្មលើកទី២នេះធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីសម្តេចនាយកបញ្ជាឲ្យក្រុមតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះឡើងវិញ ដោយសម្តេចបានវាយប្រហាររិះគន់ដោយមិនចំឈ្មោះ តែទំនងជាចង់សំដៅលើលោកសម រង្ស៊ី ថាលោកសម រង្ស៊ី ដែលត្រូវផ្តន្ទាទោសដោយតុលាការរួចទៅហើយនោះនៅបន្តសកម្មភាពនយោបាយដើម្បីជួយដល់គណបក្សសង្គ្រោះជាតិបន្តទៀត។

កាលពីលើកមុនច្បាប់នេះត្រូវបានធ្វើវិសោធនកម្មរួចម្តហើយនិងត្រូវបានប្រកាសឱ្យប្រើប្រាស់នៅថ្ងៃទី ៧ ខែមីនា ឆ្នំា២០១៧ ដែលគេមើលឃើញថាការធ្វើវិសោធនកម្មនេះក្នុងគោលដៅរាំងខ្ទប់លោកសម រង្ស៊ី មិនឲ្យធ្វើនយោបាយ។

លោកឈាង វុន  តំណាងរាស្ត្រនិងជាអ្នកនាំពាក្យក្រុមតំណាងរាស្ត្រសម្លេងភាគច្រើន បញ្ជាក់ថាការធ្វើវិសោធនកម្មច្បាប់នេះ មិនមែនសំដៅសម រង្ស៊ី នោះទេ។ប៉ុន្តែគឺសំដៅពង្រឹងនិតិរដ្ឋ។

លោក ឈាង វុន អ្នកនាំពាក្យសំលេងភាគច្រើននៃរដ្ខសភា
លោក ឈាង វុន អ្នកនាំពាក្យសំលេងភាគច្រើននៃរដ្ខសភា
លោក យ៉ែម បុញ្ញាឬទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ
លោក យ៉ែម បុញ្ញាឬទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ

ដោយឡែក លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រនិងជាអ្នកនំាពាក្យគណបក្សសង្រ្គោះជាតិ ចាត់ទុកការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះថាមិនបានផ្តល់ប្រយោជន៍ដល់សង្គមឡើយ។

មានតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិចំនួនពីររូបប៉ុណ្ណោះដែលបានចូលរួមក្នុងកិច្ចពិភាក្សាដើម្បីធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ។ដោយឡែកខាងគណបក្សប្រជាជនកម្ពុជាមានសមាជិកសភាចំនួន៧រូបបានចូលរួមក្នុងកិច្ចពិភាក្សានេះ។

កាលពីការធ្វើវិសោធនកម្មលើកទី១ក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានបន្ថែមមាត្រាចំនួន៥ក្នុងច្បាប់ស្តីពីគណបក្សនយោបាយ។មាត្រាទាំងនោះដែលចែងកំណត់ថាជនជាប់ពិរុទ្ធឬទណ្ឌិតមិនអាចដឹកនាំគណបក្សឬធ្វើនយោបាយបានទេ។ហើយក្រសួងមហាផ្ទៃមានសិទ្ធិប្តឹងសុំរំលាយគណបក្សចោកប្រសិនបើរកឃើញថាមេដឹកនាំគណបក្សនយោបាយបានប្រព្រឹត្តិបទឧក្រិដ្ឋធ្ងន់ធ្ងរ។

ក្នុងការធ្វើវិសោធនកម្មលើកនេះគណបក្សកាន់អំណាចស្នើសុំថែមបីចំនុនក្នុងមាត្រា៦ថ្មី(ពីរ) ដោយហាមគណបក្សនយោបាយក្នុងការប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពទណ្ឌិតជាប់ទោសឧក្រិដ្ឋ ឬ បទមជ្ឈឹម និងយល់ព្រមដោយចំហ ឬដោយតុណ្ហីភាព ឬរៀបចំផែនការ ឬក៏ឃុបឃិតជាមួយទណ្ឌិត។

meas-nee

លោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមយល់ថាការធ្វើវិសោធនកម្មច្បាប់នេះគឺក្នុង«សំដៅលើ លោក សម រង្ស៊ី» ប៉ុន្តែវាទំនងជា«មិនអាចបិទមាត់លោកសម រង្ស៊ី បានទាំងស្រុងនោះទេ។»

លោកសម រង្ស៊ី និងឥស្សរជននយោបាយរបស់គណបក្សសង្គ្រោះជាតិមួយចំនួនទៀតបានលាឈប់ពីការដឹកនាំគណបក្សសង្គ្រោះជាតិនិងលាឈប់ពីសមាជិកភាពរបស់បក្សនេះក្រោយពីការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយកាលពីលើកទី១។

លោកសម រង្ស៊ី ត្រូវតុលាការកម្ពុជាផ្តន្ទាទោសអំពីបទបរិហារកេរ្ត៍និងបទផ្សំគំនិតទាក់ទងនឹងការផ្សព្វផ្សាយសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម។ហើយអតីតប្រធានបក្សសង្គ្រោះជាតិរូបនេះក៏នៅជាប់ចោទតាមផ្លូវតុលាការក្នុងសំណុំរឿងមួយចំនួនទៀត។

លោកមាស នី អ្នកស្រាវជ្រាវពីកិច្ចអភិវឌ្ឍសង្គម គិតទុកថាលោកកឹម សុខា បច្ចុប្បន្នជាប្រធានគណបក្សសង្គ្រោះជាតិអាចនឹងទទួលរងវាសនាដូចលោកសម រង្ស៊ី ដែរ៕

Share

Image
Image
Image