loader
មន្ទីរ​ប៉ុង​តា​ហ្កូ​ន​នឹង​បង្ហាញ​កម្លាំង​

មន្ទីរ​ប៉ុង​តា​ហ្កូ​ន​នឹង​បង្ហាញ​កម្លាំង​ទ័ព​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​កូរ៉េ​ខាងជើង​ឆាប់ៗ​នេះ​ហើយ​

បណ្ដាញផ្សាយព័ត៌មាន CBS បានចុះផ្សាយថា មន្ទីរប៉ុងតាហ្កូន ពិចារណាបង្ហាញកម្លាំងទ័ពទ្រង់ទ្រាយធំប្រឆាំងកូរ៉េខាងជើង ដែលជាការឆ្លើយតបកូរ៉េខាងបាញ់សាកល្បងម្ដងទៀតនូវកាំជ្រួចអន្តរជាតិទ្វីបកាលពីថ្ងៃទី ៤ កក្កដា ហើយអាចបាញ់ដល់រដ្ឋអាឡាស្កាអាមេរិក ។

 

បណ្ដាញ CBS បញ្ជាក់ថា ជម្រើសការប្រើកម្លាំងទ័ព គឺជារឿងចុងក្រោយបំផុតដែលអាមេរិកអស់ភាពអត់ធ្មត់។ កូរ៉េខាងជើងប្រកាសថា ខ្លួនបានជោគជ័យក្នុងការបាញ់កាំជ្រួចអន្តរទ្វីប ICBM ជាលើកទី២ ដោយរត់បានចំងាយ ជិត ១០០០គីឡូម៉ែត្រ ហើយប្រើតែ ៣៨នាទីប៉ុណ្ណោះ។

មេបញ្ជាការកងទ័ពអាមេរិកម្នាក់ប្រចាំអាស៊ីប៉ាស៊ីហ្វិក ដែលស្រង់ដោយប្រភព CBS លោកជឿថា កូរ៉េធ្វើដូចនេះគ្រាន់តែប្រាប់ថា ខ្លួនមានហេតុផលគ្រប់គ្រាន់នឹងគំរាមប្រទេសជិតខាង។ យ៉ាងណាក៏ដោយ បណ្ដាញផ្សាយព័ត៌មាន Channel News Asia បានរាយការណ៍ថា អាមេរិក និងកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃ ពុធ ទី៥ កក្កដា បានធ្វើសមយុទ្ធរួមគ្នាបាញ់កាំជ្រួចការពារដែនអាកាសរបស់ខ្លួន ។

យ៉ាងណាក៏ដោយអាមេរិកមាននាវាចម្បាំងធំៗ ៣គ្រឿង និងនាវាមុជទឹក ២គ្រឿង ហើយនៅចតក្នុងតំបន់នៃសមុទ្រជប៉ុន និងសមុទ្រកូរ៉េខណៈកងទ័ព ជិត ៣ម៉ឺននាក់បានទៅដល់កូរ៉េខាងត្បូង៕ ប្រភពៈCBS

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

មេដឹកនាំយោធាមីយ៉ាន់ម៉ាប្តេជ្ញាបន្តកម្ចាត់អ្នកប្រឆាំងរបស់ខ្លួន

ឧត្តមសេនីយ៍ មីន អ៊ុង ឡាំង (Min Aung Hlaing) ប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x