en     km
en     km

អាមេរិកព្រមានថានឹងប្រើប្រាស់កម្លាំងយោធាលើកូរ៉េខាងជើង«ករណីចាំបាច់»

Share

UN ៖ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងត្រៀមប្រើ”កងកម្លាំងយោធាក្នុងចំនួនដ៏ច្រើន”ទៅលើកូរ៉េខាងជើង “ប្រសិនបើចាំបាច់” ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិបាននិយាយថា សហរដ្ឋអាមេរិកនឹងដាក់ចេញនូវសេចក្តីសម្រេច ថ្មីមួយប្រឆាំងនឹងក្រុងព្យុងយ៉ាង។ ការព្រមានជាថ្មីរបស់ទីក្រុងវ៉ាស៊ីនតោននេះ គឺបន្ទាប់ពី កូរ៉េខាងជើង បានបាញ់សាកល្បង មីស៊ីលចុងក្រោយរបស់ខ្លួន ដែលត្រូវបានគេមើលឃើញថា ជាការកើនឡើងយ៉ាងខ្លាំងខាងផ្នែកយោធា។

ឯកអគ្គរដ្ឋទូត លោកស្រី នីកា ហេឡី(Nikki Haley) ក៏បានគំរាមរឹតបន្តឹងពាណិជ្ជកម្មលើទីក្រុងព្យុងយ៉ាងផងដែរ។

ការបាញ់មីស៊ីលដែលជាការបាញ់សាកល្បងចុងក្រោយបំផុត ក្នុងការធ្វើតេស្តជាបន្តបន្ទាប់របស់កូរ៉េជើងគឺប្រឆាំង នឹង បម្រាម ហាមឃាត់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

លោកស្រី Haley បាននិយាយថា ការបាញ់សាកល្បងមីស៊ីលអន្តរទ្វីប កាលពីថ្ងៃអង្គាររបស់កូរ៉េខាងជើងបានបញ្ចប់នូវលទ្ធ ភាពនៃដំណោះស្រាយការទូតមួយ។

ឯកអគ្គរដ្ឋទូតអាមេរិកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាពីការ បាញ់សាកល្បងរបស់ក្រុងព្យុងយ៉ាងនោះ។ សហរដ្ឋអាមេរិកបានប្រកាសថា បានត្រៀមខ្លួនប្រើគ្រប់មធ្យោបាយនិង សមត្ថភាព ដើម្បីការពារខ្លួនឯង និងសម្ព័ន្ធមិត្តបានយ៉ាងល្អប្រសើរ។

កាំជ្រួញកូរ៉េខាងជើងបានបាញ់ជាច្រើនដើមនៅព្រឹកនេះ។
កាំជ្រួញកូរ៉េខាងជើងបានបាញ់ជាច្រើនដើមនៅព្រឹកនេះ។

លោកស្រី ហេឡី និយាយថា៖«សមត្ថភាពមួយក្នុងចំណោមសមត្ថភាពរបស់យើង គឺស្ថិតនៅលើកងកម្លាំងយោធាដ៏ធំរបស់ យើង។ យើងនឹងប្រើវា ប្រសិនបើចាំបាច់ ប៉ុន្តែយើងមិនចង់អោយមានរឿងបែបនេះកើតឡើងនោះទេ»។

ឯកអគ្គរដ្ឋទូតបារាំងបានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា បារាំងក៏គាំទ្រសេចក្តីសម្រេចថ្មីមួយនេះដែរ លើកូរ៉េខាងជើងដែល នឹងរឹតបន្តឹងទណ្ឌកម្ម។

ចំណែករុស្ស៊ី ដែលបានថ្កោលទោសការសាកល្បងនេះ បាននិយាយថា លទ្ធភាពនៃការប្រើប្រាស់វិធានការយោធា គួរតែ ត្រូវបានដកចេញ។

តំណាងរបស់ប្រទេសចិនបាននិយាយថា សកម្មភាពរបស់កូរ៉េខាងជើងមិនអាចទទួលយកបានទេ ប៉ុន្តែ ចិននិងរុស្ស៊ី បាន អំពាវនាវដដែលៗ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់រក្សាភាពស្ងៀមស្ងាត់។

រុស្សី និងចិន បានស្នើដូច្នេះ ខណៈកូរ៉េខាងជើងត្រូវបានបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ហើយអាមេ រិកនិងកូរ៉េខាងត្បូង ក៏បានបង្កកលំហាត់សមយុទ្ធយោធារួមគ្នារបស់ពួកគេផងដែរ។ ហើយការបញ្ឈប់កម្មវិធីនុយក្លេអ៊ែរបស់ក្រុងព្យុងយ៉ាងនេះ បានធ្វើឱ្យផែនការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីលដ៏ចម្រូង ចម្រាសនៅភាគខាងត្បូង ហាក់ដើរបញ្ច្រាសទិស។

សូមជំរាបថា ទាំងរុស្ស៊ីនិងចិន គឺជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហើយអាចបដិសេធ នូវសេចក្តីសម្រេចថ្មីណាមួយបាន។

Share

Image
Image
Image