en     km
en     km

វៀតណាម​បញ្ឈប់​ការ​ប្រជល់​ក្របី​បន្ទាប់​ពី​ ក្របី​វាត់​ម្ចាស់​វា​ស្លាប់​

Share

ល្បែងប្រជល់ក្របីឱ្យជល់គ្នានៅប្រទេសវៀតណាម គឺពេញនិយមបំផុត ដែលជាល្បែងមួយទាក់ទាញអ្នកទេសចរណ៍បានច្រើន តែថ្មីៗនេះម្ចាស់ក្របីម្នាក់ត្រូវបាន ក្របីខ្លួនវាត់រហូតបាត់បង់ជីវិត។

 

ករណីនេះ នាំឱ្យអាជ្ញាធរ ដាក់បទបញ្ជាឱ្យផ្អាកជាបន្ទាន់។ តាម ប្រភពព័ត៌មាន ABC ក្របីដែលវាត់ម្ចាស់វា រហូតដល់ស្លាប់នោះ ក៏ត្រូវបាន សម្លាប់ចោលដែរ។

ល្បែងប្រជល់ក្របី ត្រូវបានរាប់ជាល្បែងបុរាណកាលយូរលង់មកហើយ របស់ប្រទេសវៀតណាម។ ប៉ុន្តែនៅពេលប្រទេសនេះធ្លាក់ចូលក្នុងសង្គ្រាមវៀតណាម -អាមេរិក រដ្ឋាភិបាលប្រទេសនេះ ក៏បានចេញសារាចរណ៍ផ្អាកជាបណ្ដោះអាសន្ន។

នៅក្នុងពេលជល់គ្នាម្ដងៗ គេកម្រឃើញក្របីដែលចាញ់ នៅរស់មានជីវិត។ ប៉ុន្តែ ការវាយប្រយុទ្ធរបស់ក្របីដែលដាក់ឱ្យជលគ្នាកាលពីថ្ងៃសៅរិ័ទី១នៅក្នុងទិលានប្រកួតនៅទីក្រុងលំហែកាយ Do Son នៃភាគខាងជើងប្រទេសបែរជាវាត់ម្ចាស់វាទៅវិញ។ បុរសដែលស្លាប់នេះ មានអាយុ៤៦ឆ្នាំ មានឈ្មោះ Dinh Xuan Huong៕ ប្រភព:ABC

 

Share

Image
Image
Image