en     km
en     km

ជប៉ុន៖ ១០នាក់បាត់ខ្លួន និង ៤០ម៉ឺននាក់ត្រូវជម្លៀសចេញបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង

Share

ទីក្រុងតូក្យូ ៖ មនុស្សយ៉ាងតិច ១០ នាក់បានបាត់ខ្លួន និង៤០ ម៉ឺននាក់ផ្សេងទៀត ត្រូវបង្ខំចិត្តចាកចោលផ្ទះសម្បែង បន្ទាប់ពីភ្លៀងធ្លាក់មួយយ៉ាងធំ នៅភាគនិរតីនៃប្រទេសជប៉ុន នៅថ្ងៃព្រហស្បត្តិ៍នេះ។ នេះបើយោងតាមសេចក្តីរាយការណ៍ពីមន្ត្រីរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសជប៉ុន។

 

ទូរទស្សន៍ជាតិ NHK របស់ជប៉ុន បានផ្សាយថា ផ្នែកនិងតំបន់ ហ្វូគូកា(Fukuoka)នៃភាគនិរតី ត្រូវបានភ្លៀងធ្លាក់យ៉ាងច្រើនជាបន្តបន្ទាប់ជាប់ៗគ្នារយះពេលជាង ៩ ម៉ោងដែលធ្វើឲ្យកម្ពស់ទឹកឡើងរហូតដល់ ៧៧៤ មីលីម៉ែត្រ ដែលឡើងខ្ពស់ជាងរហូតដល់ ទៅ ២ដង នៃកម្ពស់ទឹកបើធៀបនឹងខែកក្កដាឆ្នាំមុន។

មកដល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះប្រមាណ ៧៥០០ នាក់រួមមាន ប៉ូលីស ភ្នាក់ងារពន្លត់អគ្គីភ័យយោធា និង ឧទ្ធម្ភាគចក្រ ៤០ គ្រឿង ត្រូវបានបញ្ជូនមកជួយសង្គ្រោះអ្នកដែលជម្លៀសគេចចេញពីតំបន់ នោះ។ ប្រតិបត្តិការ ក៏កំពុងតាមស្វែងរកមនុស្សបាត់ខ្លួនទាំង ១០នាក់ រហូតទាល់តែអាកាសធាតុប្រែជាប្រក្រតីឡើងវិញ៕ប្រភព៖ CNA

Share

Image
Image
Image