en     km
en     km

ក្រុម​គណបក្ស​ប្រឆាំង​រំលឹក​ខួប​ព្រឹត្តិការណ៍ ៥-៦ កក្កដា

Share

ភ្នំពេញ៖យ៉ាងហោចណាស់មានគណបក្សក្រៅរដ្ឋាភិបាលចំនួនពីរបានប្រា រព្ធពិធីរំលឹកខួបនៃព្រិត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ ដោយចាត់ ទុកថានោះជាព្រឹត្តិការណ៍បង្ហូរឈាមមួយ។ប៉ុន្តែគណបក្សប្រជាជនកម្ពុជា បានហៅព្រឹត្តិការណ៍នោះថាជាចំណាត់ការប្រឆាំងនឹងកងកម្លាំងប្រដាប់អា វុធដ៏គួរឲ្យគ្រោះថ្នាក់។

ក្រុម-គណបក្ស-ប្រឆាំង-រំលឹក-ខួប-ព្រឹត្តិការណ៍-៥-៦-កក្កដា

គណបក្សហ៊្វុនស៊ីនប៉ិកនិងគណបក្សសង្គ្រោះជាតិបាននិងគ្រោងនឹងរៀបចំពិ ធីរំលឹកខួបព្រឹត្តិការណ៍នៃការប្រឈមដោយប្រដាប់អាវុធនៃកងកម្លាំងស្មោះ ត្រង់នឹងព្រះអង្គម្ចាស់ រណឬទ្ធិនិងកងកម្លាំងដែលស្មោះត្រង់នឹងសម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន ថ្ងៃទី៥ ៦ ខែកក្កដា ឆ្នាំ១៩៩៧។

ព្រឹត្តិការណ៍កាលពី២០ ឆ្នាំមុនដែលបានបង្កឲ្យកងទ័ពនៃភាគីទាំងសងខាងរងរបួសនិងស្លាប់។

គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងធំជាងគេក្នុងប្រទេសកម្ពុជាគ្រោងនឹងរៀបចំពិធីបង្សុកូលជូនព្រលឹងរបស់ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងព្រឹត្តិការណ៍នោះ នៅថ្ងៃព្រហស្បត្តិ៍ស្អែកនេះ។

លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានពន្យល់ថាថ្ងៃ នោះគឺជាព្រឹត្តិការណ៍ហឹង្សាដែលគួរចៀសវាងកុំកើតឡើងសារជាថ្មី។ «គឺជាថ្ងៃដែលត្រូវចៀសវាងជាថ្ងៃដែលបាញ់សម្លាប់គ្នា បង្ហូរឈាមគ្នាជា ថ្ងៃដែលយើងត្រូវតែចៀសវាងនាពេលអនាគត អ្នកនយោបាយខ្មែរ គួរណា តែកុំប្រព្រឹត្តិអំពើហិង្សា កុំឱ្យមានៅសង្គ្រាម កុំមានការកាប់ ចាក់សម្លាប់ គ្នា បន្តទៅទៀត»។
អគ្គលេខាធិការបដិបត្តិរងទទួលបន្ទុកកិច្ចការព័ត៌មាននៃគណបក្សហ្វ៊ុន ស៊ិនប៉ិច លោក សំ វុឌ្ឍី មានប្រសាសន៍ថា គណបក្ស   ហ្វ៊ុន ស៊ិនប៉ិច បាន ប្រារព្ធពិធីគោរពវិញ្ញាក្ខន្ធ មុនថ្ងៃ ៥-៦ កក្កដា នេះរួចហើយកាលពីថ្ងៃទី១១ ឧសភា ឆ្នំា២០១៧ នៅព្រះបរមរាជវំាង។

លោក សុំ វុឌ្ឍី បន្តថាការរៀបចំពិធីនោះក្នុងគោលបំណងដើម្បីឧទ្ទិស កុសលដល់បុព្វការីជនដែលបានពលីជីវិតកាលពីថ្ងៃ៥-៦កក្កដា ឆ្នំា១៩៩៧។

«នៅក្នុងនោះវាមានស្មារតីអ្នកជាតិនិយមដែលកើតចេញពីប្រជាពលរដ្ឋ ពីមេទ័ព ហើយក៏មានអ្នកជាតិនិយមដែលចេញពីវីរៈព្រះហាក្សត្រ ពេល នោះទើបព្រះអង្គទៅធ្វើនៅប្រាសាទព្រះកែវមរកតទំាងស្តេចទំាងរាស្រ្ត បានតស៊ូទំាងអស់គ្នា»

លោក សំ វុឌ្ឍី ចាត់ទុកថ្ងៃ ៥-៦ កក្កដា ឆ្នំា១៩៩៧ គឺជាថ្ងៃនៃការ បាត់បង់ដ៏ធំ ធេងមួយ។

«ថ្ងៃ ៦ ខែកក្កដានេះជាថ្ងៃដែលយើងឈឺចាប់ ទំាងការបាត់បង់អ្នកជាតិ និយមហើយក៏ជាការឈឺចាប់មួយដែរ នៅពេលដែល យើងបាត់បង់ការបង្រួប បង្រួមជាតិក្រោមការដឹកនំាព្រះករុណាដែលផ្សះផ្សាជាតិហើយក៏ជាការផ្តល់ឱកាសដ៏ធំមួយតាមស្មារតីជាតិរបស់សម្តេចក្រុមព្រះប្រធានគណបក្សហ្វ៊ូន ស៊ីនប៉ិចដែរ»។

ដោយទ្បែកអ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត មាន ប្រសាសន៍ថា ថ្ងៃ៥-៦ កក្កដា ឆ្នំា១៩៩៧ ជាថ្ងៃដែលគេបង្រា្កបកម្លំាងអនាធិប តេយ្យពួកខ្មែរក្រហមដែលជ្រៀតចូលមកសង្គមជាតិ។ តែចំពោះបុគ្គលមួយចំនួនដែលគិតថាថ្ងៃ៥-៦ កក្កដា ឆ្នំា១៩៩៧ជាថ្ងៃរដ្ឋ ប្រហារនោះវាមិនមែនជាការពិតនោះទេ។

«យើងដឹងថាកងយុទ្ធពលខេមរភូមិន្ទដែលជាកងទ័ពជាតិនេះបង្រ្កាបទៅលើកម្លំាងខ្មែរក្រហមនេះជាទង្វើត្រឹមត្រូវដើម្បីថែរក្សាសន្តិភាពនិងស្ថេរ ភាព សន្តិសុខសណ្តាប់ ធ្នាប់សង្គមដល់ប្រជាពលរដ្ឋហើយនេះចូលមក ទីក្រុងភ្នំពេញជាការគ្រោះថ្នាក់ខ្លំាងណាស់»

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់បានចាត់ទុកថាការប៉ះទង្គិចគ្នាកាលពី ថ្ងៃ៥-៦ កក្កដា ឆ្នំា១៩៩៧ គឺជាព្រឹត្តិការណ៍«មួយចំអិនកំពឹស» ហើយក្រោយ មកប្រទេសកម្ពុជាទទួលបានការឯកភាពជាតិទាំងស្រុងនៅឆ្នាំ១៩៩៨៕

 

Share

ព័ត៌មានទាក់ទង

Image