loader

លោក​នី​ ចរិយា​ ចូល​ធ្វើការ​វិញ​ តែ​មន្ត្រី​អា​ដ​ហុ​ក​ មិន​ទាន់​ធ្វើការ​(មានសំឡេង)

ភ្នំពេញ៖ មន្ត្រី គ.ជ.ប បានចាប់ផ្តើមការងាររបស់ខ្លួនវិញប្រាំមួយថ្ងៃក្រោយពីត្រូវបានដោះលែងជាបណ្តោះអាសន្នពីមន្ទីរឃុំឃាំង។ក៏ប៉ុន្តែមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុកត្រូវបន្តឈប់សម្រាកមួយរយៈទៀតដោយសារបញ្ហាសុខភាព។

កញ្ញាច្រឹក ស្រីអូន រាយការណ៍ជូនដូចតទៅ៖

លោក នី ចរិយា មន្ដ្រី គ.ជ.ប ត្រូវបានឃុំខ្លួននៅពន្ធនាគារ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ( PJ) ចំណែកមន្ត្រីការពារសិទ្ធិមនុស្ស ៤រូបទៀតដែលរួមមានលោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន លោកស្រី លឹម មុនី ត្រូវបានឃុំខ្លួននៅពន្ធធនាគារព្រៃសរ។
លោក នី ចរិយា មន្ដ្រី គ.ជ.ប ត្រូវបានឃុំខ្លួននៅពន្ធនាគារ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ( PJ) ចំណែកមន្ត្រីការពារសិទ្ធិមនុស្ស ៤រូបទៀតដែលរួមមានលោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន លោកស្រី លឹម មុនី ត្រូវបានឃុំខ្លួននៅពន្ធធនាគារព្រៃសរ។

លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានចូលធ្វើការវិញក្រោយពីត្រូវឃុំខ្លួនដោយតុលាការអស់រយៈពេលជាងមួយឆ្នាំ ស្របពេលដែលមន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុកចំនួនបួនរូបកំពុងពិនិត្យសុខភាពនៅឡើយមុននឹងត្រឡប់មកកាន់បន្ទប់ធ្វើការងារវិញ។

លោកនី ចរិយា អតីតប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកបានប្រាប់វិទ្យុស្ត្រី FM 102 នៅថ្ងៃអង្គារ៍នេះថា លោកបានចាប់ផ្តើមការងាររបស់លោកឡើងវិញចាប់តាំងពីថ្ងៃចន្ទ័ម្សិលមិញម្ល៉េះ។លោកបញ្ជាក់ថា លោកត្រូវសិក្សាឯកសារផ្សេងៗដែល គ.ជ.ប សម្រេចបានក្នុងពេលអវត្តមានរបស់លោក។

លោក នី ចរិយា ៖ «សំខាន់ខ្ញុំត្រូវ អាន សិក្សាច្បាប់មួយផ្សេងៗដែលគ.ជ.ប បានសម្រេច ពេលដែលខ្ញុំជាប់ឃុំ ជាមុនសិន»។

លោក នី ចរិយា ត្រូវដោះលែងដំណាលគ្នាជាមួយនឹងមន្ត្រីសមាគមអាដហុកចំនួនបួននាក់រួមមាន លោកស្រីលឹម មុន្នី លោក នី សុខា លោកណៃ វ៉ងដា និងលោកយី សុខសាន្ត ត្រូវដោះលែងឲ្យក្រៅ ឃុំបណ្ដោះអាសន្ន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។

លោក ខន កែវមនោ ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈនិងព័ត៌មានរបស់ គ.ជ.ប បានបញ្ជាក់ផងដែរថាលោកនី ចរិយា ចាប់ផ្តើមការងាររបស់ខ្លួនហើយ។

ខន កែវ មនោ ៖«លោកនីចរិយា បានចូលប្រើមការងារវិញហើយ លោកនី ចរិយា មានដែល គ.ជ.ប ដកឈ្មោះចេញពីមន្ត្រីបោះឆ្នោតឯណា ពេលគាត់មកគាត់ចូលបម្រើការងារវិញទៅ»។

លោក នី ចរិយា និងមន្ត្រីសមាគមអាដហុកទាំងបួនរូបត្រូវឃុំខ្លួនអស់រយៈពេល៤២៧ ថ្ងៃក្រោមបទចោទប្រកាន់ថាបានសូកប៉ាន់សក្សីនិងផ្សំគំនិតក្នុងសំណុំរឿងដែលត្រូវចោទប្រកាន់លើលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិអំពីទំនាក់ទំនងស្នេហាជាមួយនាងខុម ចាន់តារាទី។

អ្នកនាំពាក្យសមាគមអាដហុក លោក សំ ចាន់គា បានឲ្យដឹងថា លោកស្រី លឹម មុន្នី លោក នី សុខា លោកណៃ វ៉ងដា និងលោក យី សុខសាន្ត មិនទាន់មានសុខភាពរឹងមាំនៅឡើយទេក្រោយពីចេញពី មន្ទីរឃុំឃាំង។ ហើយពួកគាត់ត្រូវបានអនុញ្ញាតឲ្យបន្តឈប់សម្រាកបន្ថែមទៀតដើម្បីព្យាបាលជំងឺ។

លោកស្រី លឹម មុន្នី ប្រធានផ្នែកសិទ្ធស្ត្រី និងកុមាររបស់សមាគមអាដហុក បានមានប្រសាសន៍ថា នៅពេលនេះលោកស្រីមិនទាន់មានសុខភាពរឹងមាំដើម្បីអាចចូលបម្រើការងារវិញបាននៅឡើយ។ លោកស្រី បន្តថា ក្រោយពីចេញពីពន្ធនាគារលោកស្រីមានអាការៈ ហើមជើង ស្ពឹក ឈឺក្បាល លើសឈាមជាដើម។

លោកស្រី លឹម មុន្នី៖«ខ្ញុំកំពុងតែសម្រាកបន្តិចសិន ខ្ញុំទៅពេទ្យ ខ្ញុំមានបញ្ហាច្រើន ត្រូវណាត់ពេទ្យ និង ត្រូវសម្រាកប្រហែល ២សប្តាហ៍បន្ថែមទៀត»។

ទោះជាយ៉ាងណាក្រុមមន្ត្រីសមាគមអាដហុកដែលត្រូវដោះលែងក្រៅការឃុំឃាំងជាបណ្តោះអាសន្ននោះបានបន្តចេញចូលទីស្នាក់ការការងាររបស់ខ្លួនដូចធម្មតាក្នុងពេលចាំបាច់។ នេះបើយោងតាមអ្នកនាំពាក្យរបស់សមាគមអាដហុក៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បទវិភាគ៖ កំណាព្យ«វិលវិញឬអូន»ឆ្លុះបញ្ចាំងរបៀបស្លៀកពាក់ពីអតីតនិងបច្ចុប្បន្នបង្ហាញភាពអន្តរធាននៃគំនិតជឿលឿនបែបបុគ្គលនិយម

ក្នុងបទវិភាគរបស់លោក កែវ សុខា នៅថ្ងៃនេះលោកសូមល[...]

ស្រ្តីគួរយកចិត្តទុកដាក់ពិនិត្យរកមើលជំងឺបេះដូងរបស់ទារកពីកំណើត

ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង គឺជាជំ[...]

លោក មាជ សុវណ្ណរ៉ា ប្រកាសរកមេធាវីការពារក្ដីដល់ លោក យឹម ស៊ីន និងលោក ហ៊ុន កុសល

  លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល អ្នកគាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x