en     km
en     km

វៀតណាម​ចាប់ផ្ដើម​ខួង​យក​ឧស្ម័ន​នៅ​តំបន់​ប្រទាញប្រទង់​គ្នា​ជាមួយ​ចិន​

Share

វៀតណាមចាប់ផ្ដើមខួងយកឧស្ម័ននៅតំបន់មួយដែលស្ថិតនៅក្នុងតំបន់ប្រទាញប្រទង់ជាមួយនិងចិនដែលនៅទីនោះ ចិនបានស្ថាបនាកោះសិប្បនិម្មិត ដើម្បីធ្វើជាមូលដ្ឋានទ័ពអាកាសរបស់ខ្លួន ។

vetnam-china

មន្ដ្រីរបស់ក្រុមហ៊ុនរុករករ៉ែរបស់ប្រទេសវៀតណាមបានប្រាប់ BBC ថា នាវាខួងយកឧស្ម័នរបស់វៀតណាមបានទៅដល់តំបន់នោះហើយ ។វៀតណាមបានប្រកាសថា តំបន់នោះស្ថិតនៅក្នុងដែនទឹករបស់ខ្លួន គឺនៅប្រជុំកោះស្ព្រាតលី ដែលវៀតណាមហៅថា កោះត្រឿង សាល ។

តំបន់ដែលវៀតណាមចាប់ផ្ដើមយកឧស្ម័ននោះ ចម្ងាយប្រហែលជា ៤០០គីឡូម៉ែត្រ ពីប្រទេសវៀតណាម។យ៉ាងណាក៏ដោយចិនមិនទាន់ប្រតិកម្មនៅឡើយទេ ។ប៉ុន្ដែគេដឹងថា ក្រុមហ៊ុនដែលខួងយកឧស្ម័ននៅក្នុងតំបន់នោះ មកពីប្រទេសឥណ្ឌា និងមកពីប្រទេសសិង្ហបុរី ។

តំបន់សមុទ្រចិនខាងត្បូងដែលជាប្រជុំកោះប៉ារ៉ាសែល និងស្ព្រាតលី ត្រូវបានចិនប្រកាសថា ជាដែនទឹកប្រវត្តិសាស្ដ្ររបស់ខ្លួន ហើយប្រទេសវៀតណាម ហ្វីលីពីន ព្រុយនេ និងម៉ាឡេស៊ី ក៏អះអាងថា ពួកគេមានកម្មសិទ្ធលើតំបន់នោះដែរ៕BBC

 

Share

Image
Image
Image