en     km
en     km

នាយក​រដ្ឋមន្ត្រី​ថៃ​បំភ្លឺ​ថា ​ការ​បណ្ដេញ​ពលករ​បរទេស​គឺជា​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​

Share

លោកនាយករដ្ឋមន្ត្រីថៃប្រាយុទ ចាន់អូចារ បានលើកឡើងថា ប្រទេសថៃត្រូវតែអនុវត្តដ៏តឹងរឹងច្បាប់ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សដែលជាការប្ដេជ្ញាមួយរបស់ថៃនៅចំពោះមុខសហគមន៍អន្តរជាតិ។ លោកនាយករដ្ឋមន្ត្រី បានលើកឡើងដូចនេះ កាលពីថ្ងៃច័ន្ទសប្តាហ៏នេះ នៅក្នុងកិច្ចប្រជុំសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រចាំឆ្នាំ ។

 

ការសម្រេចរបស់រដ្ឋាភិបាលក្នុងការដាក់ចេញក្រឹត្យមួយស្តីពីការជ្រើសរើសជនបរទេសដែលចូលមករស់នៅស្របច្បាប់ដោយបានអនុម័ត ជាធរមាននៅថ្ងៃទី 23 ខែមិថុនានេះ កម្មករដែលធ្វើការគ្មានឯកសារឬ មិនទាន់ចុះបញ្ជីត្រឹមត្រូវឲ្យត្រឡប់ទៅប្រទេសជិតខាងវិញ។

មន្ត្រីពលករបានប៉ាន់ប្រមាណថា ពលករចំណាកស្រុកចំនួន ២៩០០០ នាក់ បានទៅប្រទេសកំណើតរបស់ពួកគេចាប់តាំងពីច្បាប់នេះចូលជាធរមាន។

ច្បាប់នេះបានចែងថា ផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរចំពោះជនបរទេសណាដែលរំលោភបំពានច្បាប់នឹងត្រូវផ្តន្ទាទោសនិងពិន័យពី ៤០ម៉ឺន-៨០ម៉ឺន បាត (៤សែនបាត-៨សែនបាត)។

លោកនាយករដ្ឋមន្ត្រីបាននិយាយថា ត្រូវតែប្រើប្រាស់អំណាចក្នុងនាមជាប្រទេស ឯករាជ្យ ប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនៅលើឆាកអន្តរជាតិ។ លោកបានបន្តថា រដ្ឋបាលចាំបាច់ត្រូវអនុវត្តវិធានការនាពេលបច្ចុប្បន្នឲ្យបានខ្ជាប់ខ្ជួន ពីព្រោះការអនុវត្តច្បាប់មានភាពធូររលុងកាលពីពេលកន្លងមកនាំឱ្យមានពលលករខុសច្បាប់។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្ថែមទៀតថា ត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ទាក់ទងនឹងការជួញដូរមនុស្សដែលលោកបានបន្ថែមថា ប្រទេសម៉ាឡេស៊ីក៏កំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាដូចគ្នានេះផងដែរ ៕

 

Share

Image
Image
Image