loader
​​រកឃើញសំបុកទាព្រៃស្លាបស-ដែលជាសត្វកម្រក្នុងពិភពលោក

​​រកឃើញសំបុកទាព្រៃស្លាបស ដែលជាសត្វកម្រក្នុងពិភពលោក

ក្រុមអ្នកអភិរក្សសត្វព្រៃនៃក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ(WCS)  បានរកឃើញសំបុកទាព្រៃស្លាបសមួយសំបុក្រដែលមានពងក្នុងនោះចំនួនប្រាំពីរ នៅខ្ពង់រាប់ភាគខាងជើងប្រទេសកម្ពុជា។

​​រកឃើញសំបុកទាព្រៃស្លាបស-ដែលជាសត្វកម្រក្នុងពិភពលោក

សត្វទាស្លាបស ត្រូវចាត់ទុកជាសត្វកម្រក្នុងពិភពលោកដែលកំពុងស្ថិតក្រោមការរងគ្រោះនិងឈានទៅរកការវិនាសផុតពូជដោយសារការបរបាញ់ ការបាត់បង់ទីជម្រក និងការរំខាននៅតាមដងព្រែកជាដើម។

អង្គការសមាគមអភិរក្សសត្វព្រៃបានសរសេរក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថាសំបុកទាព្រៃស្លាបស នេះ ស្ថិតនៅក្នុងប្រហោងដើមគគីរ ដែលមានកម្ពស់ប្រមាណ១២ម៉ែត្រ និងមាន ទីតាំងស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ក្បែរភូមិសំបូរ ឃុំស្រយ៉ោង ស្រុកគូលែន ខេត្តព្រះវិហារ។

យោងតាមអង្គការសមាគមអភិរក្សសត្វព្រៃ នេះជាលើកដំបូងហើយក្នុងរយៈ ពេល ៥ឆ្នាំចុងក្រោយដែលអ្នកអភិរក្សសត្វព្រៃនៅកម្ពុជា បានរកឃើញសំបុកទាព្រៃស្លាបសនេះ។

ទាព្រៃស្លាបស មានចំនួនចន្លោះ ២៥០-១០០០ ក្បាល នៅលើសកលលោក និងមាន វត្តមានតិចតួចរស់នៅក្នុងប្រទេសកម្ពុជា៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

រាជរដ្ឋាភិបាល៖ ស្ដ្រីកើនឡើងក្នុងជួររដ្ឋាភិបាល តែមិនទាន់ស្របនឹងការចង់បាន

ប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២[...]

សីតុណ្ហភាពអាចឡើងក្ដៅដល់៣៨អង្សារក្នុងរយៈពេលមួយសប្ដាហ៍នេះ

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៣ សី[...]

សម្តេច ហ៊ុន សែន ប្រកាសមិនលើកលែងឱ្យលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ឡើយ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលប្រកាសបញ្ជា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x