en     km
en     km

ក្រុមហ៊ុន​ប្រេង​Total​ នឹង​ទិញ​ប្រេងឥន្ធនៈ​ពី​អ៊ី​រ៉​ង់​តម្លៃ​ប្រាំ​ពាន់​លាន​ដុល្លារ​

Share

ប្រទេសអ៊ីរ៉ង់បាននិយាយថាក្រុមហ៊ុនប្រេង Total នៃប្រទេសបារាំង នឹងចុះហត្ថលេខាទទួលយកប្រេងឆៅ ដែលមានតម្លៃ ៥ ពាន់លាន ដុល្លា ស្មើនឹង ៣,៨ លាន អ៊ឺរ៉ូ។

total-france

កិច្ចព្រមព្រៀងនេះ គឺជាការវិនិយោគដ៏ធំមួយ ចាប់តាំងពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើ ប្រទេសអ៊ីរ៉ងត្រូវបានលុបចោលកាលពីឆ្នាំ២០១៦។

ពួកមន្ត្រីនៃក្រសួងប្រេងឥន្ធនៈប្រទេសបារាំង បាននិយាយថា តំបន់ខួងប្រេងនៅ ឈូងសមុទ្រ Pars នឹងចុះហត្ថលេខា នៅទីក្រុង តេរ៉ង់ នៅថ្ងៃចន្ទនេះ ដែលក្រុមហ៊ុន Total មានភាគហ៊ុន ៥០.១ %។ ជាមួយគ្នានេះ ក្រុមហ៊ុនចិន CNPC មានភាគហ៊ុន ៣០ % ហើយក្រុមហ៊ុន Petropars របស់អ៊ីរ៉ង់ មាន ១៩.៩%។

ក្រុមហ៊ុនប្រេង Total មានគម្រោងចុះហត្ថលេខាលើកិច្ចសន្យាជាច្រើនខែកន្លងមកហើយប៉ុន្តែបានសម្រេចចិត្តរង់ចាំមើលថាតើរដ្ឋបាលរបស់លោក Trump នៅសហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មឡើងវិញលើក្រុងតេអេរ៉ង់ដែរឬទេ៕CNA

Share

Image
Image
Image