en     km
en     km

សម្ដេច ​ហ៊ុន ​សែន ​ចាត់តាំង​សម្តេច​ ស ខេ​ង ​ប្រជុំ​នៅ​ប្រទេស​អេ​ស្បា​ញ​រយៈពេល​៤​ថ្ងៃ​

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ចាត់តាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ស ខេង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃទៅចូលរួមក្នុងសម័យប្រជុំប្រចាំឆ្នាំលើកទី២៨ របស់វេទិកាCRANS MONTANA ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-០៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង បាសេទ្បូណា ប្រទេសអេស្បាញ។

sor-keng

យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងមហាផ្ទៃ ចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ ឱ្យដឹងថា ការចូលរួមកិច្ចប្រជុំនេះធ្វើទ្បើងតាមការអញ្ជើញពីប្រធានវេទិកា CRANS MONTANA លោក Pierre-Emmanuel Qurin។

កិច្ចប្រជុំនេះ នឹងមានការចូលរួមពីសំណាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីសមាជិកសភា ធុរៈកិច្ចជន និងអង្គការអន្តរជាតិជាច្រើនមកពីជុំវិញពិភពលោក ដើម្បីជួបពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកក្នុងស្មារតីពង្រីកកិច្ចសហប្រតិបត្តិការជាសាកលលើវិស័យសេដ្ឋកិច្ចជាមួយនឹងប្រទេសដែលមានសក្តានុពលទីផ្សារ និងប្រទេសជាច្រើនទៀតនៅក្នុងតំបន់អាស៊ីកណ្តាល មជ្ឈឹមបូព៌ា អាហ្វ្រិក និងមេឌីទែរ៉ាណេ។ នេះទំនងជាលើកដំបូងហើយ ដែលសម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី តំណាងឱ្យ សម្ដេច ហ៊ុន សែន នៅវេទិកាអន្តរជាតិ៕

Share

Image
Image
Image