en     km
en     km

កូរ៉េ​ខាងជើង​បាញ់​សាកល្បង​កាំជ្រួច​ផ្គើន​អា​មេ​រិ​ក​ទៀត​ហើយ​

Share

ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់កាំជ្រួចអន្ដរទ្វីបមួយដើមទៀតហើយនៅព្រឹកថ្ងៃអង្គារ៍នេះ ទោះបីជាមានការគាបសង្កត់ពីសហគមន៍អន្ដរជាតិ ជាពិសេសគឺ ចិន និងអាមេរិក ឱ្យក្រុងព្យុងយ៉ាងបញ្ឈប់ទង្វើបែបនេះក៏ដោយ។

north-korea

សេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឱ្យដឹងទៀតថា កាំជ្រួចអន្ដរទ្វីបដែលកូរ៉េខាងជើងបានបាញ់នោះ គេមិនទាន់ស្គាល់អត្ដសញ្ញាណច្បាស់នៅឡើយទេ ។ ប៉ុន្ដែវាបានបាញ់ចេញពីខេត្ដ បាំងយ៉ុន ហើយកាំជ្រួចនោះបានធ្លាក់នៅសមុទ្រភាគខាងកើតដែលគេហៅថា សមុទ្រជប៉ុន។

ការបាញ់កាំជ្រួចអន្ដរទ្វីបមួយលើកទៀតរបស់កូរ៉េខាងជើងនេះ ក៏កើតឡើងជួនពេលដែលប្រធានាធិបតីថ្មីកូរ៉េខាងត្បូងបានធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដែលពេលនោះទាំងប្រធានាធិបតីរូបនេះ និងសមភាគីដូណាល់ត្រាំប្ដេជ្ញារួមគ្នា ដើម្បីគាបសង្កត់ក្រុងព្យុងយ៉ាង ឈប់បង្កភាពតានតឹងលើឧបទ្វីប ដោយការបំភាយអាវុធនុយក្លេអ៊ែរ។

កូរ៉េខាងជើង និងសហរដ្ឋអាមេរិកបានគំរាមគ្នាទៅវិញទៅមកថានឹងវាយប្រហារគ្នាប្រសិនបើសង្គ្រាមលើឧបទ្វីបផ្ទុះឡើងនោះ។

កងទ័ពសហរដ្ឋអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង មានជិត ៣ម៉ឺននាក់ ស្របពេលដែលនាវាចម្បាំងធំៗរបស់អាមេរិកធំៗ ៣គ្រឿងរបស់អាមេរិក បានទៅដល់កូរ៉េខាងត្បូងហើយ៕ប្រភព:CNA

Share

Image
Image
Image