en     km
en     km

ព​លករខ្មែរ​១៣នាក់​ ​គ្រោះថ្នាក់ចរាចរណ៍នៅថៃ ពេលត្រឡប់មកស្រុកខ្មែរវិញ

Share

យ៉ាងហោចណាស់ ពលករខ្មែរ១៣ ក្នុងចំណោមពលករខ្មែរ២០នាក់ បានរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ ខណៈដែលពួកគេធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ បន្ទាប់ពីថៃកំពុងធ្វើការរឹតបន្តឹងទៅលើពលករទេស។

ពលករខ្មែរ១៣នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ពេលវិលមកស្រុកកំណើត
ពលករខ្មែរ១៣នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ពេលវិលមកស្រុកកំណើត

តាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញ ក្នុងស្រុកវឌ្ឍនានគរ ខេត្តស្រៈកែវ ប្រទេសថៃ ។

ពលករទាំង១៣នាក់នេះត្រូវបានអាជ្ញាធរថៃ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុកវឌ្ឍនានគរ ដើម្បីជួយសង្រ្គោះ។  នេះបើយោងតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ កម្ពុជា។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចថៃ ករណីនេះអាចបណ្តាលពីតៃកុងឡានងងុយដេក ដោយពួកគេមមាញឹកក្នុងការដឹកជញ្ជូនពលករចំណាស្រុក មកស្រុកកំណើតវិញ ស្របពេលដែលថៃរឹតបន្តឹងទៅលើពលករបរទេស ទើបធ្វើឱ្យពលករខ្មែរ ឡាវ ភូមា សម្រុកវិលមកប្រទេសកំណើតវិញ។

តាម ប្រភពព័ត៌មាន របស់ ទិភ្នាក់សារព័ត៌មាន Reuters រយៈពេល ប៉ុន្មានថៃ្ងមកនេះ  ពលករខ្មែរជិត២០០០នាក់ មកកាន់ ច្រកទ្វារ ប៉ោយប៉ែត។ ពលរដ្ឋដែលអាជ្ញាធរថៃចាប់បញ្ជូន គឺ ដោយសារពួកគេ គ្មាន លិខិតឆ្លងដែរ៕

Share

Image
Image
Image