en     km
en     km

ក្រសួងការងារកម្ពុជានឹងទៅដោះស្រាយបញ្ហាការចាប់បញ្ជូនពលករខ្មែរចេញពីប្រទេសថៃ(មានសំឡេង)

Share

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារកម្ពុជានឹងទៅជួបសមភាគីថៃនៅថ្ងៃទី ០៦ កក្កដាខាងមុខ ដើម្បីដោះស្រាយបញ្ហាការ ចាប់បញ្ជូនពលករខ្មែរខុសច្បាប់មកកម្ពុជា។ ការអៈអាងរបស់លោករដ្ឋមន្រ្តីនៅថ្ងៃទី០៣ កក្កដា នេះ គឺបន្ទាប់ពីពល ករខ្មែរ ខុសច្បាប់រាប់រយនាក់ត្រូវបានអាជ្ញាធរថៃបញ្ជូនមកវិញ ក្រោមហេតុផលថា ថៃធ្វើការកែទម្រង់ច្បាប់ថ្មីដោយ រឹតបណ្តឹង ថៅកែដែលជួលកម្មករខុសច្បាប់មកធ្វើការ។

រូបពលករខ្មែរចេញធ្វើការនៅប្រទេសថៃ។ Post News
រូបពលករខ្មែរចេញធ្វើការនៅប្រទេសថៃ។ Post News

នៅថ្ងៃទី ០៦ កក្កដា ខាងមុខនេះ កម្ពុជានឹងដឹកនាំគណប្រតិភូមួយក្រុមទៅជួបសមភាគីថៃ ពិភាក្សាដោះស្រាយពីបញ្ហា ការបញ្ជូនពលករខ្មែរខុសច្បាប់ចេញពីប្រទេសថៃ។ នេះបើតាមការថ្លែងរបស់រដ្ឋមន្រ្តីក្រសួងការងារនៅថ្ងៃនេះ។

«ហើយខ្ញុំក៏សូមអំពាវនាវជាទូទៅដែរ គឺថាសុំបងប្អូនកុំព្រួយបារម្ភ រដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវ និងស្ថានទូនរបស់យើងនៅក្នុងប្រទេសថៃ កំពុងតែគិតគូរដោះស្រាយបញ្ហាជូនបងប្អូនយើង។»

តែយ៉ាងណាលោករដ្ឋមន្រ្តីមិនបានបញ្ជាក់ពីដំដោះស្រាយអ្វីមួយច្បាស់លាស់នោះទេ។

ថ្លែងក្នុងវេទិកាជាតិស្តីពីការអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវ នៅមជ្ឈមណ្ឌលពិព័ណកោះពេជ្រ នៅថ្ងៃនេះ  លោក អ៊ិត សំលេង រដ្ឋមន្រ្តីក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវ  បានអំពាវនាវឱ្យពលករខ្មែរធ្វើការងារនៅប្រទេសថៃ ទាំងអស់ កុំមានការព្រួយបារម្ភ ព្រោះក្រសួងការងារកម្ពុជាកំពុងព្យាយាមរិះរកគ្រប់មធ្យោបាយដើម្បីជួយពលករទាំង អស់។

តាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានឱ្យដឹងកាលពីថ្ងៃទី ០២ កក្កដាថា អាជ្ញាធរថៃបានបញ្ជូនពលករខ្មែរខុសច្បាប់ ប្រមាណ ២ ពាន់នាក់មកកាន់កម្ពុជាវិញ ដែលពួកគេភាគច្រើនជាកម្មករក្នុងវិស័យរោងចក្រ សំណង់ និងនេសាទ។

សារព័ត៌មានដដែលនេះបន្តថា ការចាប់បញ្ជូនពលករខ្មែរខុសច្បាប់ត្រឡប់មកវិញ គឺបន្ទាប់ពីរដ្ឋាភិបាលថៃ ប្រកាសអនុ វត្តច្បាប់ថ្មី ដោយផ្ដន្ទាទោសពិន័យជាប្រាក់ និងដាក់ពន្ធនាគារចំពោះថៅកែថៃ ណាដែលហ៊ានជួល ឬជួយលាក់បាំង ពលករខុសច្បាប់ឲ្យនៅធ្វើការនៅប្រទេសថៃ។

វិទ្យុស្រ្តីមិនទាន់អាចសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យក្រសួងការងារបាននៅឡើយទេនៅថ្ងៃនេះ។

តែនៅថ្ងៃនេះអ្នកនាំពាក្យក្រសួងការងារ បានប្រាប់សារព័ត៌មានក្នុងស្រុកថា រាជរដ្ឋាភិបាលថៃ បានសម្រេចព្យួរការអនុវត្ត ច្បាប់ដ៏តឹងរឹងនេះមួយរយៈពេល បន្ទាប់ពីមានការស្នើរបស់កម្ពុជា។

សូមបញ្ជាក់ថា ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃបច្ចុប្បន្នមានប្រមាណមួយលាន់នាក់។ ពួកគេជាកម្មករសំណង់ កម្មកររោងចក្រ ស្បៀងអាហារសមុទ្រ និងរោងចក្រឧស្សាហកម្មផ្សេងៗទៀត។

កាលពីឆ្នាំ ២០១៤ អាជ្ញាធរថៃបាន បណ្ដេញពលករខ្មែរ ជាង ២០ម៉ឺននាក់ មកប្រទេសវិញ ដោយសារពួកគេពុំមានឯកសារ ការងារត្រឹមស្របច្បាប់៕

Share

Image
Image
Image