en     km
en     km

ចិនទោមនស្សចិត្ត ខ​ណៈនាវាចម្បាំងអាមេរិកបើកជិតកោះជម្លោះសមុទ្រចិនខាងត្បូង

Share

ចិន ៖ នាវាចម្បាំងអាមេរិកមួយគ្រឿង បានធ្វើនាវាចរជិតកោះមានជម្លោះនៅក្នុងសមុទ្រចិន ខាងត្បូងដែលទាមទារ ដោយប្រទេសចិន។

នាវាចម្បាំងរបស់អាមេរិក។
នាវាចម្បាំងរបស់អាមេរិក។

នាវាចម្បាំង USS Stethem បានធ្វើនាវាចរចម្ងាយ ១២ម៉ាយល៍ ពីកោះ ត្រិតតុន ដែលជាផ្នែកមួយនៃកោះប៉ារ៉ាសែល។

កោះ ត្រិតតុន តូចនេះ ក៏ធ្លាប់បានអះអាងទាមទារដោយវៀតណាម និង តៃវ៉ាន់ ផងដែរ។

ប្រទេសចិនបានហៅការចលនារបស់នាវាអាមេរិកនេះថា ជា”ការបង្កហេតុផ្នែកនយោបាយ និងយោធាយ៉ាងធ្ងន់ធ្ងរ”។ ចិនបន្តថា ខ្លួននឹងប្រើគ្រប់មធ្យោបាយចាំបាច់ទាំងអស់ ដើម្បីការពារអធិបតេយ្យភាពជាតិនិងសន្តិសុខ។

ប្រតិបត្តិការដែលគេហៅថា “សេរីភាពនៃការធ្វើនាវាចរណ៍”នេះ កើតឡើងតែប៉ុន្មានម៉ោងមុនពេលប្រធានាធិបតី អាមេរិក លោក Donald Trump បានរៀបហៅទូរសព្ទទុកជាមុនទៅសមភាគីចិន លោក ស៊ីជីនភីង។

នេះគឺជាប្រតិបត្តិការទី 2 ដែលបានធ្វើឡើងក្នុងអំឡុងពេលនៃតំណែងរបស់លោក Trump ។ នៅខែ ឧសភា នាវា USS Dewey បានធ្វើដំណើរចម្ងាយជាង 12 ម៉ាយពីកោះសិប្បនិម្មិតដែលត្រូវបានសាងសង់ដោយចិន ដែលមានឈ្មោះថា Mischief Reef ដែលជាផ្នែកមួយនៃកោះ ស្ពាបលី(Spratly) ៕ប្រភព៖BBC

Share

Image
Image
Image