en     km
en     km

ប្រធានាធិបតី​ស៊ីជី​ន​ភីង​ព្រមាន​មិន​ឱ្យ​មានការ​បះបោរ​នៅ​ក្រុង​ហុង​កុក​

Share

ចិន៖ប្រធានាធិបតីចិនស៊ីជីនភីង បានព្រមានកំទេចក្រុមបះបោរណាមួយកើតមាននៅក្រុងហុងកុងក្នុងផែនការប្រឆាំងក្រុងប៉េកាំង ។

china

បណ្ដាញផ្សាយព័ត៌មាន BBC បានរាយការណ៍ថា ការព្រមានរបស់មេដឹកនាំចិនធ្វើឡើងកាលពីថ្ងៃសៅរិ៍ មុនលោកធ្វើដំណើរទៅកាន់ក្រុងប៉េកាំងវិញ បន្ទាប់ពីលោកស្នាក់នៅទីក្រុងហុងកុងរយៈពេល ៣ ថ្ងៃ ដើម្បីចូលរួមជាអធិបតីភាពនៃការទទួលគ្រប់គ្រងហុងកុងពីអាណានិគមអង់គ្លេសនៅឆ្នាំ ១៩៩៧។

គិតមកដល់ពេលនេះ ដែនដីហុងកុងក្លាយជាតំបន់ស្វ័យ័តសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំងរយៈពេល ២០ ឆ្នាំមកហើយ។ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិនប្រជាជនហុងកុងបានធ្វើការតវ៉ាជាច្រើនដងមកហើយ ដើម្បីទាមទារសិទ្ធិគ្រប់គ្រងជាតំបន់ឯករាជ្យពីដែនដីក្រុងប៉េកាំង។

ដោយសាររឿងនេះ មនុស្សជាច្រើនរយនាក់ត្រូវបានចាប់ខ្លួន។ ប្រធានាធិបតីចិន ស៊ី ជីនភីង ដែលបានមកធ្វើទស្សនកិច្ចរយៈពេល ២ដង មកហើយនេះ បានព្រមានថា ហុងកុងមិនអាចខ្លាចជាតំបន់ដាច់ដោយឡែកបានជាដាច់ខាត ទោះរូបភាពណាក៏ដោយ។

ក្នុងដំណើរទស្សនកិច្ចរបស់ស៊ី ជីនភីង អ្នកក្រុងហុងកុងប្រមាណជា ៦ពាន់នាក់ បានធ្វើការតវ៉ាឱ្យក្រុងប៉េកាំងផ្ដល់សិទ្ធិទាំងស្រុងក្នុងការជ្រើសរើសសភាក្រុមប្រឹក្សាក្រុង និងអភិបាលក្រុង ដោយគ្មានការចាត់តាំងពីក្រុងប៉េកាំងឡើយ។
យ៉ាងណាក៏ដោយទីក្រុងហុងកុងបច្ចុប្បន្ននេះ ស្ថិតនៅក្រោមគណៈអភិបាលមកពីទីក្រុងប៉េកាំង៕BBC

 

Share

Image
Image
Image