loader

តំណាង​សហគមន៍​បឹង​កក់​៖​អ្នកស្រី​ទេវ​ន្នី​ជាប់​ឃុំ​ ៣១៩​ថ្ងៃ​ហើយ ​គិតដល់​ថ្ងៃ​ទី​២​កក្កដា​នេះ(មានសំឡេង)​

ក្រុងភ្នំពេញ៖ស្ត្រីម្នាក់ដែលសកម្មក្នុងការតវ៉ាការរំលោភដីធ្លីនៅរាជធានីភ្នំពេញ បានសម្ដែងការខកចិត្ត ដែលតុលាការមិនបានដោះលែង អ្នកស្រីទេពវន្នីនៅក្រៅឃុំឱ្យដូចនឹងមន្ត្រីសិទ្ធិមនុស្សសមាគអាដហុក និង មន្ត្រីគ.ជ.ប។

អ្នកស្រី ទេព វន្នី ជាស្រ្ដីតំណាងសហគមន៍បឹងកក់
អ្នកស្រី ទេព វន្នី ជាស្រ្ដីតំណាងសហគមន៍បឹងកក់

អ្នកស្រី បូវ សោភា បានប្រាប់វិទ្យុស្ត្រីថា អ្នកស្រីទេវន្នី កំពុងជាប់ឃុំនៅពន្ធនាគារព្រៃស រយៈ ៣១៩ថ្ងៃហើយ បើគិតមកដល់ថ្ងៃសៅរិ៍ទី២ កក្កដានេះ។

អ្នកស្រីថា នឹងដើរដាក់ញត្តិទៅការិយាល័យធនាគារពិភពលោក និងស្ថានទូតមួយចំនួន ឱ្យជួយដោះលែងអ្នកស្រី ទេព វន្នី និងជួយដោះស្រាយករណីអ្នកភូមិបឹងកក់ ២០គ្រួសារទៀត ដែលមិនទាន់ទទួលបានសិទិ្ធកាន់កាប់ដី។ អ្នកស្រី បន្តថា មន្ត្រីសមាគមអាដហុកបានត្រូវបានដោះលែងហើយ តែអ្នកស្រីទេពវន្នីក៏គួរដោះលែងដែរ។

សំឡេង អ្នកស្រី បូវ សោភា ៖

ការចាប់ផ្ដើមយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅដំបូងបានកើតឡើងបន្ទាប់ពីមានការចាប់ឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក និងមន្ត្រី គ.ជ.ប ។

ករណីនេះ បាននាំឱ្យសហគមន៍ដីធ្លីនៅតំបន់បឹងកក់ និងបុរីកីឡាធ្វើយុទ្ធនាការនេះ ។តែបែបនេះក្ដី  សហគមបឹងកក់ ដែលមានអ្នកស្រី បូវ សោភា ជាតំណាងបានប្រាប់វិទ្យុមួយថា សហគមន៍មិនទាន់សម្រេចចិត្តបញ្ឈប់យុទ្ធនាការនេះនៅឡើយទេ។អ្នកស្រីបូវ បានបញ្ជាក់ថា នឹងបន្តធ្វើទៀតរហូតមានការដោះលែងអ្នកស្រីទេពវន្នី។

អ្នកស្រីបូវសោភា និងអ្នកស្រី ទេព វន្នី ត្រូវបានអាជ្ញាធរខណ្ឌដូនពេញចាប់ខ្លួនបញ្ជូនទៅឃុំឃាំងក្នុងពន្ធនាគារ គឺនៅចំពេលដែលស្ត្រីទាំង២ រូបនេះ នាំគ្នាធ្វើយុទ្ធនាការថ្ងៃ ចន្ទពណ៌ខ្មៅ នៅក្នុងសប្ដាហ៍ទី ១៥ នៃការឃុំខ្លួនមន្ត្រីសិទ្ធិមនុស្សអាដហុក ដើម្បីទាមទារដោះលែងមន្ត្រីសិទ្ធិមនុស្ស។ អ្នកស្រី ទេព វន្នី ត្រូវបានសមត្ថកិច្ចឃុំខ្លួន ក្រោមបទចោទ ប្រើហិង្សាលើសមត្ថកិច្ច៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

វិធីត្រៀមខ្លួនសម្រាប់ស្ត្រីមានផ្ទៃពោះមានទម្រង់កូនបញ្ច្រាស

ស្ត្រីមានផ្ទៃពោះគ្រប់រូប តែងរំពឹងប្រាថ្នាចង់ឱ[...]

មន្ត្រីនាំពាក្យកងទ័ព៖ កម្ពុជាបើកចិត្តចំពោះប្រទេសនានាដែលចង់ធ្វើសមយុទ្ធជាមួយកម្ពុជាតែត្រូវគោរពលក្ខខណ្ឌ

ភ្នំពេញ៖ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជ[...]

គម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន សម្រេចបានជាង ៨០ភាគរយ

គម្រោងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x