loader

លោក អ៊ុំ សំអាន​ថា លោក វ៉ា គឹម ហុង និ​យាយ​កុ​ហក​រឿង​ទៅ​រក​​ផែន​ទី នៅ​បណ្ណា​ល័យ​ស​ភា​អា​មេ​រិក

ភ្នំ​ពេញ​៖ តំ​ណាង​រាស្រ្ត​គណ​បក្ស​សង្រ្គោះ​ជាតិ​មួយ​រូប​អះ​អាង​ថា បាន​រក​ឃើញ​ផែន​ទី​បោន​២៦​ផ្ទាំង នៅ​បណ្ណា​ល័យ​សភា​សហ​រដ្ឋ​អា​មេ​រិក ក្នុង​បន្ទប់​ជាន់​ក្រោម​ដី។​ ទន្ទឹម​គ្នា​នេះ តំណាង​រាស្រ្ត​រូប​នេះ​ បាន​ចោទ​ប្រ​កាន់​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ព្រំ​ដែន​របស់​រដ្ឋា​ភិ​បាល ថា​និយាយ​កុហក ពីរឿងទៅរកផែនទីទាំងនោះ។ ទោះ​យ៉ាង​នោះ​ក្តី គណៈ​កម្មា​ធិ​ការ​កិច្ច​ការ​ព្រំ​ដែន​មិន​ទាន់​ធ្វើ​អត្ថា​ធិ​ប្បាយ ចំពោះ​ការ​ចោទ​ប្រ​កាន់​របស់​តំ​ណាង​រាស្រ្ត​គណ​ប​ក្ស​សង្រ្គោះ​ជាតិ​យ៉ាង​ណា​ទេ​។

តំ​ណាង​រាស្រ្ត​គណ​បក្ស​សង្រោះ​ជាតិ​មួយ​រូប​បាន​អះ​អាង​ថា បាន​រក​ឃើញ​ផែន​ទី​បោន​២៦​ផ្ទាំង ដែល​សម្ដេច​តា​យក​ទៅ​សុំ​ឲ្យ​ស​ហ​រដ្ឋ​អា​មេ​រិក​ទទួល​ស្គាល់ និង​បាន​ចោទ​ប្រ​កាន់​លោក​វ៉ា គឹម​ហុង​ ថា​បាន​កុ​ហក​ក្នុង​រឿង​ស្វែង​រក​ផែន​ទី​នោះ​។

លោក អ៊ុំ សំអាន តំ​ណាង​រាស្ត្រ​គណ​បក្សសង្គ្រោះជាតិ មណ្ឌល​សៀមរាប បាន​សរ​សេរ​នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​នៅ​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ២០១៥ ម្សិល​មិញ ថា​ លោក​បាន​ទៅ​រក​ផែន​ទី​នៅ​បណ្ណា​ល័យ​ស​ភា (Library of Congress) សហ​រដ្ឋ​អា​មេ​រិក​នៅទីក្រុង​ Washington DC ហើយ​បាន​រក​ឃើញ និង​ទទួល​ផែន​ទី​បោន​របស់​កម្ពុជា​ចំ​នួន​២៦​ផ្ទាំង​ ទាំង​ផែន​ទី Digital និង​ផែន​ទី​ក្រ​ដាស​។
15-08-27-Vireak-new-01-dara-ed_cover

នៅ​ក្នុង​ហ្វេស​ប៊ុក​របស់​លោក​បាន​សរ​សេរ​បន្ត​ទៀត​ថា ផែន​ទី​ទាំង​នេះ​សម្តេច​តា​យក​ទៅ​សុំ​ឲ្យ​ស​ហ​រដ្ឋអា​មេ​រិកទទូល​ស្គាល់​ខ្សែ​ព្រំ​ដែន​ម្ពុជា នៅ​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ១៩៦៤ ហើយ​ផែន​ទី​ទាំង​នោះ​គ្មាន​ត្រា​វៀត​ណាម និង​ហត្ថ​លេ​ខា​លោកឌិត មុន្ទី និង ​លោកលីវ វ៉ាន់ឡឺយ ឆ្នាំ១៩៨៥ ដូច​ផែន​ទី​រដ្ឋា​ភិ​បាល​ទេ​។

ខ្លឹម​សារ​ហ្វេស​ប៊ុក​នោះ​បន្ថែម​ថា លោក វ៉ា គឹមហុង កុហក​ថា​គាត់​ទៅ​យក​ផែន​ទី​នៅ​ទី​នោះ​ជាន់​ទី​៥ តែ​តាម​ពិត​ផែន​ទី​នៅ​ជាន់​ក្រោម​ដី មិន​មែន​នៅ​ជាន់​ទី​៥​ដូច​លោក​វ៉ា គឹមហុង និយាយ​ឡើយ​។ លោក​អ៊ុំ សំ​អាន បាន​ធ្វើ​ការ​សន្និ​ដ្ឋាន​នៅ​លើ​ហ្វេស​ប៊ុក​នោះ​ថា ប្រ​ហែល​ជា​លោក​វ៉ា គឹមហុង មិន​បាន​ទៅ​រក​ផែន​ទី​នៅ​ទី​នោះ​ទេ​ ហើយ​គាត់​ប្រើ​តែ​ផែន​ទី​អម​សន្ធិ​សញា​ឆ្នាំ​១៩៨៥ សម័យ​យួន​គ្រប់​គ្រង​ខ្មែរ​ប៉ុណ្ណោះ​។

លោក​អ៊ុំ សំអាន ផ្ដល់​បទ​សម្ភាសន៍​ខ្លី​មួយ​ដល់​WMCថា ផែន​ទី​ដែល​លោក​បាន​រក​ឃើញ​នោះ​មាន​ត្រា​របស់​កម្ពុជា ហើយ​ជា​ផែន​ទី​តែ​មួយ​ច្បាប់​គត់ មិន​មាន​ការ​ថត​ចម្លង​ផ្សេង​ទៀត​ទេ​។ យ៉ាង​ណា​ក៏​ដោយ ​លោកអ៊ុំ សំអាន បន្ថែម​ថា លោក​មិន​ចោទ​ប្រកាន់​ថា ផែន​ទី​ដែល​រដ្ឋា​ភិ​បាល​ប្រើ ជា​ផែន​ទី​ក្លែង​ក្លាយ​នោះ​ទេ ប៉ុន្តែ​លោក​ថា ផែន​ទី​នោះ​មាន​ត្រា​របស់​វៀត​ណាម​ ចំណែក​ឯ​ផែន​ទី​ដែល​លោក​បាន​រក​ឃើញ​នៅ​អា​មេ​រិក​នោះ​ មិន​មាន​ត្រា​របស់​វៀត​ណាម​ឡើយ​គឺ​មាន​ត្រា​កម្ពុជា​។

លោក​មាន​ប្រ​សាសន៍​ផង​ដែរ​ថា ​«មិន​មែន​ផែន​ទី​ផ្លូវ​ការ​ទេ ព្រោះ​ផែន​ទី​ផ្លូវ​ការ​​ទាល​តែ​ចេញ​ពី​បណ្ណា​សារ​ (បណ្ណាសារដ្ឋាន) ដែល​រដ្ឋា​ភិ​បាល​បាន​ស្នើ​សុំ​។ នេះ​ជា​ផែន​ទី​នៅ​បណ្ណា​ល័យ​ ប៉ុន្តែ​ផែន​នេះ ដូច​ទៅ​នឹងផែនទី ដែល​សម្តេច​តា​យក​មក​ឲ្យ​សហ​រដ្ឋ​អា​មេ​រិច​ឲ្យ​ទទួល​ស្គាល់​ក្នុង​ឆ្នាំ​១៩៦៤ ហើយ​ផែន​ទី​បោន​និង មាន​ចំនួន ២៦ផ្ទាំង មានខ្នាត ១/១០០០០០»។

ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ លោក វ៉ា គឹម ហុង ប្រធាន​គណៈ​កម្មា​ធិ​ការ​កិច្ច​ការ​ព្រំ​ដែន មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ធ្វើ​អត្ថា​ធិ​បាយ​ ឆ្លើយ​តប​ទៅ​នឹង​តំណាង​រាស្រ្ត​គណ​បក្ស​សង្រ្គោះ​ជាតិ​យ៉ាង​ណា​ទេ ព្រោះ​លោក​មិន​ទាន់​បាន​ឃើញ​ខ្លឹម​សារ​សរ​សេរ​លើ​ហ្វេស​ប៊ុក​នោះ​នៅ​ឡើយ​។

លោក​មាន​ប្រសាសន៍​ថា «ខ្ញុំ​មិន​ទាន់​ឃើញ​អត្ត​បទ​គាត់​ផង(លោក អ៊ុំ សំអាន) ចំា​ខ្ញុំ​ឃើញ​(អត្តបទ)សិន អាច​អត្ថា​ធិ​បាយ​ថ្មី​»។

សូម​​ជម្រាប​ថា លោក​អ៊ុំ សំអាន បាន​ធ្វើ​ដំ​ណើរ​ទៅ​កាន់​ស​ហ​រដ្ឋ​អា​មេ​រិក ស្រប​ពេល​ដែល​មាន​ព័ត៌​មាន​ថា រដ្ឋា​ភិ​បាល​ចង់​ចាប់​ខ្លួន​លោក​ពាក់​ព័ន្ធ​នឹង​រឿង​ព្រំ​ដែន។ ប៉ុន្តែ​លោក​អ៊ុំ សំអាន បាន​បំភ្លឺ​រឿង​នេះ​ថា លោក​មិន​បាន​រត់​គេច​ខ្លួន​ពី​ការ​ចាប់​នោះ​ទេ គឺ​លោក​មាន​​បេ​ស​កកម្ម​ផ្ទាល់​ខ្លួន​ទៅ​ជួប​គ្រួ​សារ​លោក​នៅ​ទី​នោះ​ផង ជួប​ពល​រដ្ឋ​ខ្មែរ​នៅ​ស​ហ​រដ្ឋ​អា​មេ​រិក​ផង​ ហើយ​ក៏​ដើម្បី​តាម​រក​ផែន​ទី​ដែល​សម្ដេច​តា​បាន​យក​ទៅ​តម្កល់​នៅ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ផង​ដែ​រ​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x