en     km
en     km

អា​មេ​រិ​ក​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​អ្នកជំនួញ​ចិន​ជា​លើក​ទី​២

Share

សេតវិមានបានប្រកាសថា ខ្លួនសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាលើកទីពីរទៀត ទៅលើអ្នកជំនួញចិនមួយចំនួនដែលនៅមានទំនាក់ទំនងរកស៊ីជាមួយកូរ៉េខាងជើង។

korea

ផែនការនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូ ណាល់ត្រាំ បានជួបជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូងនៅសេតវិមានកាលពីចុងសប្ដាហ៍នេះ ។

ពួកមន្ដ្រីសេតវិមានបាននិយាយថា គេនៅតែរកឃើញក្រុមហ៊ុនចិនមួយចំនួននៅតែលួចលាក់ការធ្វើជំនួញជាមួយកូរ៉េខាងជើង ដែលជាការរំលោភលើសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ។

កាលពីសប្ដាហ៍មុន សហរដ្ឋអាមេរិកបានប្រកាសថា គេរកឃើញក្រុមហ៊ុនចិនចំនួន ១០ បានជាប់ពាក់ព័ន្ធមុខជំនួញប្រេងឥន្ធនៈ ជាមួយកូរ៉េខាងជើង ។

ដោយសារដាក់កំហិតនេះ រដ្ឋាភិបាលចិនបានអះអាងថា ក្រុមហ៊ុនទាំងនោះបានសម្រេចព្យួរគម្រោងវិនិយោគរបស់ខ្លួនជាមួយកូរ៉េខាងជើងអស់ហើយ។

កូរ៉េខាងជើងរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហគមន៍អន្ដរជាតិ ដោយសារតែប្រទេសនេះ បានរំលោភលើច្បាប់អន្ដរជាតិដែលហាមសាយភាយអាវុធប្រល័យលោក៕ The Dallas Morning News

Share

Image
Image
Image