en     km
en     km

ធនាគារពិភពលោក​នឹង​ផ្ដល់​ប្រាក់​កម្ចី​ទៅ​ភូមា​មួយ​ពាន់​ពីរ​រយ​លាន​ដុ​លា្ល​រ​

Share

ភូមា៖ធនាគារពិភពលោកបានយល់ព្រមផ្តល់ប្រាក់កម្ចីដល់ប្រទេសភូមា ក្នុងក្របខណ្ឌការអភិវឌ្ឍនៅក្នុងតំបន់ជនបទ ដោយពង្រឹងនូវសេវាអាហារូបត្ថម្ភវិស័យសុខាភិបាល វិស័យអប់រំ វិស័យហេដ្ឋរចនាសម្ព័ន្ធ និងការបង្កើតការងារថ្មីសម្រាប់សាធារណជន។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៃប្រទេសភូមា កាលពីថ្ងៃ ២៥ ខែ មិថុនា។

bumar

ការបន្តនៃក្របខណ្ឌជាដៃគូប្រចាំប្រទេស (CPF) ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៥ គឺដើម្បីជួយអភិវឌ្ឍប្រទេសជាពិសេសនៅតំបន់ជនបទដែលក្រីក្រ។គម្រោងប្រាក់នេះ គឺជាយុទ្ធសាស្ត្រពេញលេញជាលើកដំបូងនៅប្រទេសភូមាដើម្បីលើកកម្ពស់ការអភិវឌ្ឍនិងធនធានមនុស្សក្នុងរយៈពេល ៣០ ឆ្នាំនេះ ទៅមុខទៀត។

មន្ត្រីភូមាបាននិយាយថាការសម្រេចចិត្តពង្រីកភាពជាដៃគូនេះ គឺ ស្ថិតនៅក្នុងការរក្សានូវបេសកកម្មនៃការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវរបស់ភូមាការបង្កើនហេដ្ឋារចនាសម្ព័ន្ធ និងភាពប្រសើរឡើងនៃប្រជាជនរបស់ខ្លួន។

សូមរម្លឹកថា ប្រទេសភូមា បច្ចប្បន្នដឹកនាំដោយក្រុមអ្នកប្រជាធិបតេយ្យមកពីគណបក្សសម្ព័ន្ធភាព ដើម្បីប្រជាធិនតេយ្យរបស់លោកស្រី អ៊ុង សានសូជី ដែលបានឈ្នះឆ្នោតក្នុងការបោះឆ្នោតនៅចុងឆ្នាំ ២០១៥ ដែលធ្វើឱ្យសហគមន៍អន្តរជាតិសម្រេច លុបចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ច៕

 

Share

Image
Image
Image