loader

ពលករ​ខ្មែរ​ជា​ច្រើន​ពាន់​នាក់​រត់គេច​ខ្លួន​ដោយសារ​អាជ្ញាធរ​ថៃ​តាម​ចាប់ខ្លួន​

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា រដ្ឋាភិបាលថៃកំពុងតែរឹតបន្តឹងច្បាប់គ្រប់គ្រងពលករបរទេសនៅក្នុងប្រទេសថៃ ដែលកំពុងបម្រើការងារក្នុងវិស័យរោងចក្រ នេសាទ និងវិស័យសំណង់ ដែលនាំឱ្យពលករខ្មែរជិត ២០០០ នាក់ រត់គេចខ្លួន។

រូបពលករខ្មែរចេញធ្វើការនៅប្រទេសថៃ។ Post News
រូបពលករខ្មែរចេញធ្វើការនៅប្រទេសថៃ។ Post News

តាមប្រភពដដែលនេះ ពលករខ្មែរទាំងនោះបានរត់គេចចេញពីការចាប់ខ្លួន និងត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនត្រឡប់មកប្រទេសកំណើតវិញ តាមច្រកប៉ោយប៉ែត នៅក្នុងរយៈពេលជិត ១សប្ដាហ៍មកនេះ។

វិធានការថ្មីរបស់រដ្ឋាភិបាលយោធាថៃនេះ បានជំរុញឲ្យពលករប្រទេសជិតខាងរួមកម្ពុជា ឡាវ និងភូមា បានគេចខ្លួន ឬត្រូវបានតម្រួតថៃចាប់បញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ។ ពួកគេភាគច្រើនរត់ចូលពួនក្នុងព្រៃ ក្នុងចំការ ហើយបើអាជ្ញាធរថៃចាប់បាន ពួកគេនិងរងការធ្វើទារុណកម្ម។

យ៉ាងណាAFP ថា រដ្ឋាភិបាលថៃនឹងផ្អាកការអនុវត្តវិធានថ្មីនេះ បន្ទាប់ពីពលករបរទេសជាច្រើនពាន់នាក់ បានគេចខ្លួនវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ។ ពលករខ្មែរ ធ្វើការនៅថ្ងៃមានជិត មួយលាន់នាក់។ ពួកគេជាកម្មករសំណង់ កម្មកររោងចក្រ ស្បៀងអាហារសមុទ្រ និងរោងចក្រឧស្សាហកម្មផ្សេងៗទៀត។ កាលពីឆ្នាំ ២០១៤ អាជ្ញាធរថៃបាន បណ្ដេញពលករខ្មែរ ជាង ២០ម៉ឺននាក់ មកប្រទេសវិញ ដោយសារពួកគេពុំមានឯកសារការងារត្រឹមស្របច្បាប់៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x