en     km
en     km

ចិន​ដាក់​ពង្រាយ​ឧ​ត្ថ​ម្ភា​គ​ចក្រ​ចម្បាំង​នៅ​ព្រំដែន​កូរ៉េ​ខាងជើង​

Share

ចិន៖ សារព័ត៌មាន Daily Star បានចុះផ្សាយថា រដ្ឋាភិបាលចិនបានដាក់ពង្រាយឧត្ថម្ភាគចក្រចម្បាំងបន្ថែមទៀត នៅតាមព្រំដែនជាប់កូរ៉េខាងជើង ដើម្បីទប់ទល់ស្ថានការណ៍ពីការវាយប្រហារជាយថាហេតុណាមួយពីសំណាក់កងទ័ពកូរ៉េខាងជើង។

china-and-us

ការដាក់ពង្រាយឧត្ថម្ភាគចក្ររបស់ប្រទេសចិនក៏កើតឡើងស្របពេលដែលស្ថានការណ៍កំពុងតែតានតឹងយ៉ាងខ្លាំងនៅលើឧបទ្វីបកូរ៉េ ដែលនៅពេលនេះទីក្រុងព្យុងយ៉ាងបានត្រៀមរៀបចំដើម្បីបាញ់កាំជ្រួចអន្ដរទី្វបមួយលើកទៀត ហើយពេលនេះចំពេលដែលសហរដ្ឋអាមេរិកព្រមានបាញ់ទម្លាក់កាំជ្រួចនេះ ។

ឧត្ថម្ភាគចក្រចម្បាំងដែលចិនបានដាក់ពង្រាយនៅប្រទេសកូរ៉េខាងជើងនេះ គឺជាលើកទីពីរហើយ ដែលពីរសប្ដាហ៍កន្លងទៅនេះ ចិនបានបញ្ចូនកងទ័ពជើងអាកាស មកពីកងពលធំទី១៥ ទៅឈរជើងជាមួយកូរ៉េខាងជើង។

ចិនធ្លាប់បានព្រមានថា បើសង្គ្រាមអាមេរិក កូរ៉េខាងជើងផ្ទុះឡើងនោះ ហើយកូរ៉េខាងជើងវាយប្រហារណាមួយមកលើទឹកដីរបស់ខ្លួន គឺ ក្រុងប៉េកាំងនិងវាយប្រហារកូរ៉េខាងជើងភ្លាមៗដែរ៕

Share

Image
Image
Image