en     km
en     km

អា​មេ​រិ​ក​លក់​គ្រឿង​សព្វាវុធ​ទៅ​ឱ្យ​តៃវ៉ាន់​នូវ​ទឹកប្រាក់​មួយ​ពាន់​២​រយ​លាន​ដុល្លារ​(មានសំឡេង)

Share

ក្រុងវ៉ាស៊ីនតោន៖ អាមេរិក និងកោះតៃវ៉ាន់បន្តរឹតបន្តចំនងសាមគ្គីកាន់តែខ្លាំងទៀតហើយ តាមរយៈការទិញសព្វាវុធនូវទឹកប្រាក់ ១២០០ លានដុល្លារ។ នេះជាលើកដំបូងដែរកោះតៃវ៉ាន់សម្រេចទិញសព្វាអាវុធដ៏ច្រើនសម្បើមនេះ គឺនៅក្រោមការគ្រប់គ្រងរបស់លោកស្រី តាំង អ៊ឹងម៉េង ជាអ្នកនិយមឯករាជ្យ។ សេតវិមានសម្រេចលើកញ្ចប់ថវិការលក់សព្វាវុធនេះហើយ ។ គេរំពឹងថា ក្រុងប៉េកាំងនិងប្រតិកម្មរឿងនេះ ប្រឆាំងនិងកោះតៃវ៉ាន់ឆាប់ៗនេះ។

លោក សេរី វឌ្ឍនៈ រាយការណ៍ជូន៖

tiawen

ក្រសួងការបរទេសសហរដ្ឋអាមេរិកយល់ព្រមលក់សព្វាវុធទៅឲ្យតៃវ៉ាន់ ដែលគិតជាទឹកប្រាក់សរុបមួយពាន់បួនរយលានដុល្លា។ក្រុមមន្ត្រីអាមេរិកបាននិយាយថា នេះគឺជាការយល់ព្រម លក់ដំបូងគេបង្អស់រវាងសហរដ្ឋអាមេរិក និង កោះតៃវ៉ាន់ ចាប់តាំងពីប្រធានាធិបតីថ្មីលោកដូណាល់ ត្រាំឡើងកាន់ដំណែង។

ការលក់សព្វាវុធលើកដំបូងនេះ នឹងធ្វើឲ្យប្រទេសចិនមានកំហឹងព្រោះថា កោះតៃវ៉ាន់គឺជាផ្នែកមួយនៃប្រទេសចិន។ គឺជារឿងដែលរស៊ើបស្របពេលដែល ចំនងការទូតរវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង ដែលពេលនេះកំពុងទប់ទល់ និង ស្ថានការណ៏ កូរ៉េខាងជើងដែលផលិតអាវុធនុយក្លែអ៊ែរ។

មន្ត្រីអាមេរិកម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថាការលក់អាវុធទៅឱ្យកោះតៃវ៉ាន់មានសមាសធាតុសព្វាអាវុធចំនួន ៧ប្រភេទរួមមាន ឧបរកណ៍សម្រាប់រ៉ាដាប្រឆាំងមីស៊ីល និងសមាសភាគសម្រាប់មីស៊ីល SM-2 ។

អ្នកនាំពាក្យក្រសួងការបរទេសលោក Heather Nauert បាននិយាយថារដ្ឋកាលលោក Trump បានជូនដំណឹងទៅសភា ក្នុងការអនុម័តកិច្ចព្រមព្រៀង មានតម្លៃប្រមាណ មួយពាន់បួនរយយលានដុល្លារ។ លោក Nauert បាននិយាយថាការអនុម័តមិនបានរំលោភលើច្បាប់ទំនាក់ទំនងរវាង អាមេរិកនិងចិននោះទេ។

លោករដ្ឋមន្ត្រី ក្រសួងការបរទេសក៏បានបញ្ជាក់ទៀតថា ៖« ការសម្រេចនេះបង្ហាញពីភាពរឹងមាំរបស់ កោះតៃវ៉ាន់ ដែលមានសមត្ថិភាពក្នុងការការពារបូរភាពទឹកដី ហើយអាមេរិកក៏មិនបានផ្លាស់ប្តូរទៅលើគោលនយោបាយចិនតែមួយដែរ»៕

កាលពីចុងឆ្នាំ ២០១៥ អាមេរិកបានលក់គ្រឿងសព្វាអាវុធ ដែលមានតម្លៃមួយពាន់ប្រាំបី ពាន់លានដុល្លា។ សព្វាវុធទាំងនោះមាននាវាចម្បាំង ពីរគ្រឿងមីស៊ីលប្រឆាំងរថក្រោះ ជើងទម្រកាំជ្រួច និង កាំជ្រួច Stinger ។ប្រទេសចិនបានជំទាស់យ៉ាងខ្លាំងក្លាប៉ុន្តែមិនទាន់បានបញ្ជាក់ពីចំណង ទំនាក់ទំនងយោធារវាងសហរដ្ឋអាមេរិកនិងចិនដែលបានកើតឡើងបន្ទាប់ពីការលក់អាវុធទៅឲ្យ តៃវ៉ាន់នៅឡើយ។

ទោះជាយ៉ាងណាទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាន់តែនៅតែមិនប្រសើរចាប់តាំងពី តៃវ៉ាន់ បានជ្រើសរើសអ្នកដឹកនាំមកពីគណបក្សដែលប្រកាន់យកភាពឯករាជ្យ Tsai Ing-wen ។ ដោយសាររឿងនេះ ប្រទេសចិនបានបង្កើនសម្ពាធការទូតដោយកាត់ផ្តាច់ទំនាក់ទំនងរបស់ខ្លួនជាមួយរដ្ឋាភិបាលរបស់កោះនេះហើយបានហាមមិនឲ្យអ្នកដំណើរចិនធ្វើដំណើរទៅ កោះតៃវ៉ាន់ឡើយ៕

Share

Image
Image
Image