en     km
en     km

សភា​ឥណ្ឌា​នឹង​ពិចារណា​ទោស​ប្រហារជីវិត​ អ្នក​សម្លាប់​គោ​ដោយ​អំពើ​ឃោរឃៅ​

Share

ឥណ្ឌា៖បន្ទាប់ពី លោក ណារិន ត្រាមូឌី នាយករដ្ឋមន្ត្រីឥណ្ឌាថ្កោលទោស ករណីសម្លាប់មនុស្សដោយសារហេតុផលការពារគោ និងថ្កោលទោស ការសម្លាប់គោមិនសមរម្យនិងមិនថ្លៃថ្នូរនេះ នាំឱ្យសភាថា ខ្លួននឹងពិចារណាបង្កើតមាត្រាមួយកំណត់ទោសប្រហារជីវិតអ្នកសម្លាប់គោដោយអំពើឃោរឃៅ។

narin-tramude-o3

យោងតាមច្បាប់ប្រទេសឥណ្ឌាជនណាដែលបំពានលើច្បាប់ហាមការសម្លាប់គោដោយអំពើឃោឃៅ ឬធ្វើឡើងក្នុងទីសាធារណៈ គឺជននោះ នឹងមានទោស១០ឆ្នាំ។

បំរាមនេះ ដាក់ឱ្យអនុវត្តបានលើរដ្ឋមួយចំនួនដែលកាន់សាសនាហិនណ្ឌូដែលគោរពស្រឡាញ់គោដូចព្រះអាទិទេព តែរដ្ឋខ្លះ ជារបស់រដ្ឋម៉ូស្លីមមិនបានអនុវត្តទេ ហើយថែមទៀតប្រព្រឹត្តទៅលើគោ កាន់តែអាក្រក់ ។ ដោយសាររឿងនេះ បានាំឱ្យមានករណីផ្ទុះហិង្សាពីសំណាក់អ្នកកាន់សាសនាហិនឌូ ហើយបណ្ដាលឱ្យបុរសម្នាក់នៅរដ្ឋ Jharkhand កាន់សាសនាម៉ូស្លិមត្រូវបានសម្លាប់ដោយ ហ្វូងមនុស្សមានកំហឹង។

លោកនាយករដ្ឋមន្ត្រីមូឌីក៏ថ្កោលទោសការសម្លាប់មនុស្សដែរ។ តែលោក ជាអ្នកហិនណ្ឌូមិនគាំទ្រការសម្លាប់គោនោះទេ។
មកដល់ថ្ងៃសុក្រ ទី៣០ មិថុនានេះ ការតវ៉ាបានកើតមាននៅរដ្ឋជាច្រើន តែពលរដ្ឋម៉ូស្លីម ក៏បានចេញតវ៉ាប្រឆាំងនឹងច្បាប់ហាមសម្លាប់គោដែរដោយពួកគេថាជាស្បៀងរបស់មនុស្ស។

tra-mude-women

រូបភាពមួយដែលធ្វើឱ្យផ្ទុះកំហឹងរបស់អ្នកកាន់សាសនាហិនណ្ឌូ គឺដោយសារពួកគេបានឃើញ គេដឹកនាំគោតាមរថយន្តទៅសម្លាប់យកសាច់ដែលករណីនេះ កើតនៅរដ្ឋ Jharkhand។

នាយករដ្ឋមន្ត្រី ណារិនត្រាមូឌីនិងគណបក្ស Bharatiya Janata ដែលបានឈ្នះឆ្នោត នៅឆ្នាំ២០១៤ ដោយសារតែគណបក្សនេះមានគោលនយោបាយមួយ គឺ ប្រឆាំងការសម្លាប់គោធ្វើជាស្បៀងដែលប៉ះពាល់ធ្ងន់ធ្ងរដល់សាសនាហិនណ្ឌូ។ សាសនាហិនណ្ឌូគោរពគោ ដោយចាត់ទុកជានិមិត្តរូបផ្ដល់សេចក្ដីសុខដល់មនុស្ស។

ដោយសារហេតុនេះ លោកនាយករដ្ឋមន្ត្រីណារិន ត្រាមូឌី បានស្នើសុំឱ្យសភាអនុម័តក្លាយជាច្បាប់របស់រដ្ឋមកដល់ពេលនេះ។យ៉ាងណាក៏ដោយ ឥណ្ឌា ដែលមានប្រជាជន ជាង១៣០០លាននាក់នេះ មានអំបូរសាសនាជាច្រើន តែសាសនាហិនណ្ឌូ និង ម៉ូស្លីមនិង សាសនាព្រះពុទ្ធ មានការប្រតិបត្តិច្រើនជាងគេ។

ពួកអ្នកកាន់សាសនាហិនណ្ឌូ ដែលចាត់ទុកគោជាព្រះអាទិទេពគឺអ្នកខ្លះ បានស្រង់ទឹកនោមគោមកផឹកទៀតផង ដោយសារតែអ្នកវិទ្យាសាស្រ្ដខាងឱសថ រកឃើញថា ទឹកនោមគោអាចព្យាបាលជម្ងឺទឹកនោមផ្អែម៕BBC

 

Share

Image
Image
Image