loader
លោក-មាជ-សុវណ្ណារ៉ា

សាលាឧទ្ធរណ៍ច្រាន​បណ្តឹងមោឃភាព​របស់​សកម្មជនបក្សប្រឆាំង​

បណ្តឹងពីរ ដែលជនជាប់ជាសកម្មជនរបស់គណបក្សសង្រ្គោះជាតិ ប្តឹងឱ្យមោឃភាពនិតិវិធីរបស់សាលាដំបូងរាជធានីកាត់ក្តីឱ្យពួកគេ ត្រូវបានសាលាឧទ្ធរណ៍ច្រានចោល។ មេធាវីការពារក្តីគ្រោងនឹងប្តឹងទាស់ប្រឆាំងនឹងការសម្រេចក្តីនេះ។

sovanara-thum

សាលាឧទ្ធរណ៍បានច្រាលបណ្តឹងសុំមោឃភាពនិតិវិធីចំនួន២របស់ លោក មាជ សុវណ្ណារ៉ា និងសកម្មជនបក្សប្រឆាំង១០រូបទៀត ដោយសំអាងថា បណ្តឹងទាំងពីរ«មិនត្រឹមត្រូវតាមច្បាប់ និងមិនអាចទទួលយកបាន»។

នេះបើតាមលោក ជួង ជុងងី មេធាវីការពារក្តីឱ្យលោក មាជ សុវណ្ណារ៉ានិងសកម្មជនបក្សប្រឆាំងចំនួនបួននាក់ផ្សេងទៀត។

នៅថ្ងៃព្រឹកថ្ងៃសុក្រនេះ សាលាឧទ្ធរណ៍បាន បើកសវនាការ២សំណុំរឿង គឺបណ្ដឹងប្តឹងសុំឱ្យមោឃភាពចំពោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២១ កក្កដា ឆ្នាំ២០១៥។ សាលក្រមដែលកាត់ទោសឲ្យអ្នកនយោបាយបក្សប្រឆាំងទាំង១១រូបឲ្យជាប់ពន្ធនាគារពី ៧ឆ្នាំ ដល់២០ឆ្នាំ និង សវនការមួយទៀត គឺ សកម្មជនគណបក្សប្រឆាំងទាំងនោះ ប្តឹងចំពោះការកាត់ក្តីរបស់សាលាដំបូងរាជធានីភ្នំពេញ ទៅលើពួកគាត់ ដោយមិនមានមេធាវី។

លោកជួង ជុងងី សោកស្តាយចំពោះការច្រាននេះ ។លោកបន្តថា អង្គហេតុដែលលោកបានលើកឡើងគឺត្រឹមត្រូវតាមផ្លូវច្បាប់។

លោកជួង ជុងងី ៖«គឺមហាជនមើលឃើញច្បាស់លាស់ថា សវនាការខែកក្កដា ឆ្នាំ២០១៥របស់សាលាដំបូងរាជធានីភ្នំពេញ គឺប្រាកដណាស់អត់មានមេធាវីការពារកូនក្តីក្នុងរឿងឧក្រឹដ្ឋហ្នឹងទេ ហើយដែលបញ្ញត្តិហ្នឹងគឺច្បាប់កំណត់ច្បាស់ថាទោសឧក្រឹដ្ឋត្រូវតែមានមេធាវី ប៉ុន្តែសវនការ២១ កក្កដា២០១៥គឺអត់មានមេធាវីជាប្រកដ ដូចច្នេះទើបឱ្យសហមេធាវីប្តឹងមោឃភាពនិតិវិធី ប៉ុន្តែអ្វីដែលខ្ញុំស្តាយ គឺសាលាឧទ្ធរណ៍ប្រកាសថា មិនអាចទទួលយកបានទៅវិញ»។

លោកជួង ជុងងីផ្តល់បទសម្ភាសន៍ឱ្យបញ្ចប់សវនាការ
លោកជួង ជុងងីផ្តល់បទសម្ភាសន៍ឱ្យបញ្ចប់សវនាការ

លោកជួង ជុងងី ឲ្យដឹងថាលោកនឹងពិភាក្សាជាមួយកូនក្តីលោក ដើម្បីបន្តប្តឹងសាទុក្ខ ទៅតុលាការកំពូល។

លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្រ្គោះជាតិទាំង១០នាក់ផ្សេងទៀតត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសពាក់ព័ន្ធនឹងហិង្សា នៅក្បែរទីលានប្រជាធិបតេយ្យកាលពីខែកក្កដាឆ្នាំ២០១៤ ដែលបណ្តាលឱ្យសន្តិសុខខ័ណ្ឌដូនពេញមួយចំនួនរងរបួស។

បើតាមមេធាវី លោកមាជ សុវណ្ណារ៉ា ចង់ឱ្យតុលាការផ្តល់យុត្តិធម៌ឱ្យលោក ព្រោះក្នុងព្រឹត្តិការនៅក្បែរទីលានប្រជាធិបតេយ្យ លោកមិនបាននិយាយអ្វីដែលជាការញុះញង់ ឬប៉ះពាល់សង្គមនោះទេ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x