loader
អង្គការទស្សនៈពិភពលោក​​

អង្គការទស្សនៈពិភពលោក​​បញ្ចេញ​វីដេអូអប់រំសហគមន៍​

អង្គការទស្សនៈពិភពលោកក្នុងប្រទេសកម្ពុជានឹងធ្វើការផ្សព្វផ្សាយវីដេអូចុងក្រោយមួយតាមបណ្តាញសង្គមដើម្បីផ្តល់ការអប់រំដល់សហគមន៍។

រូបភាពពីអង្គការទស្សនៈពិភពលោក
រូបភាពពីអង្គការទស្សនៈពិភពលោក

វីដេអូចុងក្រោយដែលមានចំណងជើងថា« វប្បធម៌ចែករំលែក»។គឺជាវីដេអូដែលនឹងផ្តោតលើកុមារនិងការផ្លាស់ប្តូរដើម្បីជីវិតរបស់ពួកគេ។
កន្លងមកអង្គការអន្តរជាតិនេះបានបង្ហាញខ្សែអាត់វីដេអូខ្លីចំនួនប្រាំរួចមកហើយដើម្បីផ្តល់ការអប់រំសម្រាប់សហគមន៍អំពីសារៈសំខាន់ នៃការអភិវឌ្ឍសហគមន៍ សុខភាព និងអាហារូបត្ថម្ភ ការអប់រំ ការការពារកុមារ ជាដើម។

មានការចូលទស្សនារាប់លាននាក់សម្រាប់ខ្សែវីដេអូកន្លងមក។

លោកគុច ភារុន ប្រធានផ្នែកទំនាក់ទំនងសាធារណៈ និងទីផ្សារនអង្គការទស្សនៈពិភពលោក បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃសុក្រនេះថា  វីដេអូខ្លីទាំងនេះសុទ្ធតែទទួលបានការគាំទ្រ ពីអ្នកទស្សនា ហើយរឿងទាំងនេះសុទ្ធតែផ្តល់ការអប់រំដល់សង្គម។ ជាក់ស្តែងដូចជារឿង«យុវជនសម័យឥឡូវ»មានអ្នកចូលទស្សនា១លានដង ក្នុងរយៈពេលតែ៤ថ្ងៃប៉ុណ្ណោះ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x