loader

កាស៊ីណូម៉ាកាវ​ នៅ​បាវ៉ិត ត្រូវ​​អគ្គីភ័យ​បំផ្លាញ​ស្ទើរ​ទាំងស្រុង

កាស៊ីណូម៉ាកាវ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង បានទទួលរងការខូចខាតប្រមាណ៩០ភាគរយ ក្នុងគ្រោះអគ្គីភ័យកាលពីរសៀលថ្ងៃព្រហស្បត្តិ៍។

អគ្គីភ័យកំពុងឆាបឆេះ កាស៊ីណូម៉ាកាវនៅក្រុងបាវិត
អគ្គីភ័យកំពុងឆាបឆេះ កាស៊ីណូម៉ាកាវនៅក្រុងបាវិត

នេះបើតាមការវាយតម្លៃរបស់លោក នេត វ៉ាន់ថា ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យនៃក្រសួងមហាផ្ទៃ ដែលបានប្រាប់វិទ្យុស្រ្តី នៅថ្ងៃសុក្រនេះ។

អគ្គីភ័យបានចាប់ផ្តើមឆាបឆេះអគារស្នាក់នៅរបស់បុគ្គលិកនៃកាស៊ីណូ ម៉ាកាវ នៅវេលាម៉ោងប្រមាណ២រសៀល។ ហើយក្រុមអជ្ញាធរបានប្រើប្រាស់រយៈពេលបីម៉ោងដើម្បីបង្ក្រាបអគី្គភ័យនេះបានទាំងស្រុង។ពុំមានមនុស្សស្លាប់ និងរបួសនោះទេ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីផ្លូវការដដែល។

លោកនេត វ៉ាន់ថា   បានឱ្យដឹងថា មូលហេតុដែលបង្កឱ្យអគ្គីភ័យនេះកើតឡើង នៅមិនទាន់ដឹងនៅឡើយ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។ តែយ៉ាងមិញលោកបានឱ្យថា បើតាមបុគ្គលនៅទីនោះ វាអាចបណ្តាលមកពីផ្កាភ្លើង ជាងផ្សារដែក៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x