en     km
en     km

ស្ថានទូតអាមេរិកសាទរការដោះលែងមន្រ្តីអាដហុក និងមន្ត្រីគ.ជ.ប

Share

ភ្នំពេញ៖ សហរដ្ឋអាមេរិកបានស្វាគមការដោះលែងមន្ត្រីសមាគមអាដហុក និងមន្ត្រីគ.ជ.ប ជាបណ្តោះអាសន្ន ដោយចាត់ទុកថាសេចក្តីសម្រេចចិត្តនេះនឹងជួយបន្ធូរបន្ថយសម្ពាធលើគេ និងក្រុមគ្រួសារពួកគេ។

មន្រ្តីអាដហុកត្រូវបានដោះលែងឱ្យមានសេរីភាពបណ្តោះអាសន្ន។
មន្រ្តីអាដហុកត្រូវបានដោះលែងឱ្យមានសេរីភាពបណ្តោះអាសន្ន។

ក្នុងសេចក្តីថ្លែងការណ៍នៅព្រឹកថ្ងៃសុក្រទី ៣០ មិថុនានេះ គឺមួយថ្ងៃក្រោយពីក្រុមមន្ត្រីទាំងនោះត្រូវបានដោះលែង ស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្រុងភ្នំពេញបានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា «ការសំរេចចិត្តតាមផ្លូវច្បាប់នេះ នឹង កាត់បន្ថយបន្ទុកដែលមានទៅលើចុងចោទ និងគ្រួសាររបស់គេ ក្នុងពេលដែលគេប្រឈមមុខដោះស្រាយចំពោះបណ្តឹង ចោទប្រកាន់ចំពោះរូបពួកគេ»

មន្រ្តីអាហុកទាំងបួនរូប រួមមានលោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន និងលោកស្រី លឹម មុន្នី ព្រមទាំង មន្រ្តី គ ជ ប មួយរូបគឺលោក នី ចរិយា ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន កាលពីយប់ថ្ងៃព្រហស្បត្តិ៍ទី ២៩ មិថុនា ម្សិលមិញ ក្រោយពីឃុំខ្លួនពួកគេអស់រយៈពេល ៤២៧ថ្ងៃ។

មន្រ្តីអាដហុកបួនរូប ត្រូវបានជាប់ចោទពីបទសូកប៉ាន់សាក្សី តាមមាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ។ ហើយមន្រ្តីអគ្គលេខា ធិការរង គ ជ ប ជាប់ចោទពីបទសមគំនិតសូកប៉ាន់សាក្សី តាមមាត្រា២៩ និង មាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ។ ក្នុង សំណុំរឿងក្តីក្តាំស្នេហាលួចលាក់រវាងនារីកាត់សក់វ័យក្មេង នាង ខុម ចាន់តារ៉ាទី និងលោក កឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិ៕

Share

Image
Image
Image