en     km
en     km

អា​ណា​ព្យា​បាល​សិស្ស​ប្រ​ឡង​ឆ្នាំ​នេះ​សា​ទរ​ចំ​ពោះ​ចំ​ណាត់​ការ​រឹត​បន្តឹង​របស់​ក្រ​សួង​អប់​រំ

Share

ស្រប​ពេល​ការ​ប្រ​ឡង​ទុ​តិ​យ​ភូមិ​កំ​ពុង​ប្រ​ព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ចន្ទ​ទី​២៤ និង​ថ្ងៃ​អង្គារ​ទី២៥ ​ខែ​សីហា ឆ្នាំ២០១៥ កន្លង​មក​ថ្មីៗ​នេះ អា​ណា​ព្យា​បាល​សិស្ស​មួយ​ចំ​នួន​ ព្រួយ​បារម្ភ​ចំ​ពោះ​ចំ​ណាត់​ការ​របស់​ក្រ​សួង​អប់​រំ ក្នុង​ការ​រឹត​បន្តឹង​ការ​ប្រ​ឡង​ឆ្នាំ​នេះ​។ ប៉ុ​ន្តែ​​អា​ណា​ព្យា​បាល​សិស្ស​ភាគ​ច្រើន ដែល​ឈរ​នៅ​ក្បែរ​របង​សា​លា​ រង់​ចាំ​កូន​ចៅ​ចេញ​ពី​ប្រ​ឡង​ បាន​បង្ហាញ​អា​រម្មណ៍​រីក​រាយ​និង​សា​ទរ ចំ​ពោះ​ចំណាត់​ការ​រឹត​បន្តឹង​របស់​ក្រ​សួង​អប់​រំ​ដែរ​។
150825-Cheata-Feature-01-dara-ed (2)

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អា​ណា​ព្យា​បាល​សិស្ស​ទាំង​នោះ មូល​​ហេតុ​ដែល​ពួក​គាត់​សា​ទរ​ចំ​ពោះ​ចំ​ណាត់​ការ​របស់​ក្រ​សួង​អប់​រំ ដោយ​សារ​តែ​ពួក​គាត់​យល់​ថា​ វិ​ធាន​ការ​របស់​ក្រ​សួង​អប់​រំ​ជា​វិ​ធាន​ការ​ល្អ បាន​ធ្វើ​ឲ្យ​កូន​ចៅ​របស់​ពួក​គាត់​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​សិក្សា និង​ខំ​រៀន​ជាង​មុន​។

ទន្ទឹម​នឹង​ការ​លើក​ឡើង​របស់​អា​ណា​ព្យា​បាល​សិស្ស​នេះ​ដែរ បេក្ខ​ជន​ដែល​ចូល​រួម​ប្រ​ឡង​នៅ​ឆ្នាំ​នេះ បាន​លើក​ឡើង​ថា ការ​ប្រ​ឡង​បាក់​ឌុប​​តឹង​ជាង​ឆ្នាំ​មុនៗ ​មាន​អ្ន​ក​ខ្លះ​អាច​ធ្វើ​បាន និង​អ្នក​ខ្លះ​ទៀត​ក៏​មិន​អាច​ធ្វើ​បាន​។

ចង់​ជ្រាប​ព័ត៌​មាន​នេះ កាន់​តែ​ច្បាស់ សូម​អញ្ជើញ​ស្ដាប់​បទ​យក​ការណ៍​ដែល​រៀប​ចំ​ឡើង​ដោយ​កញ្ញា​ជុំ ជោគជាតា៖

ព័ត៌មានជាសំឡេង៖

Share

ព័ត៌មានទាក់ទង

Image