en     km
en     km

អគ្គី​ភ័យ​​​ឆាបឆេះ​ កាស៊ីណូមួយ​​នៅក្រុងបាវិត

Share

កាស៊ីណូម៉ាកាវ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង បាននឹងកំពុងលេបត្របាក់ ដោយអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅនៅឡើយរហូតដល់ម៉ោង៥រសៀលនេះ។

អគ្គីភ័យកំពុងឆាបឆេះ កាស៊ីណូម៉ាកាវនៅក្រុងបាវិត
អគ្គីភ័យកំពុងឆាបឆេះ កាស៊ីណូម៉ាកាវនៅក្រុងបាវិត

អគ្គីភ័យបានចាប់ផ្តើមឆាបឆេះ តាំងពីម៉ោង ជាង២រសៀល ថ្ងៃព្រហស្បត្តិ៍នេះ។ប៉ុន្តែនៅតែមិនទាន់អាចបង្ក្រាបបាននៅឡើយ។

ពុំទាន់មានសេចក្តីរាយការណ៍ណាមួយអំពីការខូចខាតនិងជនរងគ្រោះក្នុងឧបទេវហេតុនេះនៅឡើយទេ។

កងពន្លត់អគ្គីភ័យជាមួយនឹងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង បានព្យាយាមពន្លត់ភ្លើង ប៉ុន្តែអគ្គីភ័យហាក់ដូចជាទើបតែបានថមថយបានមួយកម្រិត តែមិនទាន់រលត់ទាំងស្រុងនៅឡើយ។

គេនៅមិនទាន់ដឹងពីមូលហេតុនៃគ្រោះអគ្គីភ័យនៅពេលនេះទេ៕

Share

Image
Image
Image