en     km
en     km

CCHR៖សិទ្ធិមនុស្សក្នុងប្រទេសកម្ពុជានៅមានការរឹតត្បិត

Share

ភ្នំពេញ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងនៅថ្ងៃនេះថា សិទ្ធិមនុស្សក្នុងប្រទេសកម្ពុជានៅមានការរឹតត្បិត នៅទ្បើយ។  ការថ្លែងនេះក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីការពិគ្រោះយោបល់និងវាយតម្លៃ ពាក់កណ្តាល អាណត្តិលើ ការអនុវត្តអនុសាសន៍ក្រោយការត្រួតពិនិត្យជាសាកលតាមកាល កំណត់របស់ប្រទេសកម្ពុជាដែលចូលរួមដោយ អង្គការសហប្រជាជាតិ។

use-photo-un-cover

ទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទទួលយកអនុសាសន៍សំខាន់ៗមួយចំនួនពីអង្គការសហប្រជាជាតិកាលពីឆ្នំា ២០១៤ពាក់ព័ន្ធនឹង បញ្ហាសិទ្ធិមនុស្ស បញ្ហាកំណែទម្រង់ច្បាប់ប្រព័ន្ធយុត្តិធម៌ បញ្ហាដីធ្លីជាដើម។ តែគេសង្កេតឃើញថាបញ្ហា សិទ្ធិមនុស្ស ក្នុងប្រទេសកម្ពុជានៅតែមានការរឹតត្បិតនៅទ្បើយ។ នេះបើតាមនាយិកាមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា លោក ស្រី ចក់ សុភាព ដែលបានថ្លែងក្នុងសិក្ខាសាលារយៈពេលពីរថ្ងៃក្នុងរាជធានីភ្នំពេញដែលចាប់ផ្តើមនៅថ្ងៃនេះដើម្បីពិនិត្យឡើង វិញលើរបាយការណ៍ត្រួតពិនិត្យជាសាកលតាមកាលកំណត់អំពីសិទ្ធិមនុស្ស(UPR)។ UPR ដែលជាផ្នែកមួយរបស់អង្គការ សហប្រជាជាតិបានដាក់អនុសាសន៍កាលពីឆ្នំា២០១៤អោយប្រទេសកម្ពុជាចំនួន២០៥អនុសាសន៍ទាក់ទងនឹងការដោះ ស្រាយបញ្ហាសិទ្ធិមនុស្សជាតិ បញ្ហាកំណែទម្រង់ច្បាប់ប្រព័ន្ធយុត្តិធម៌ បញ្ហាដីធ្លី បញ្ហាសិទ្ធិសញ្ញា ជាដើម។

ប៉ុន្តែក្នុងចំណោមអនុសាសន៍ទាំងនោះប្រទេសកម្ពុជាទទួលយកត្រឹមតែ១៦៣អនុសាសន៍តែប៉ុណ្ណោះ។

លោក ស្រី ចក់ សុភាព បានកត់សំគាល់ក្នុងពិធីបើកសិក្ខាសាលាថាមានការរឹតត្បិតលើការបញ្ចេញមតិមានការចាប់ចង សកម្មជនសិទ្ធិមនុស្សនិងសកម្មជនដីធ្លី។  «លំហរសង្គមស៊ីវិលហាក់ដូចជារួមតូចទៅមានការប្រឈមច្រើនសម្រាប់ សកម្មជនសម្រាប់ពលរដ្ឋជាពិសេសការបញ្ចេញមតិ ការប្រមូលផ្តុំដោយសន្តិវិធីហើយនឹងការចងក្រងជាសមាគម ជាដើមមានទស្សនៈយល់ឃើញផ្សេងគ្នាកំហិតនៃសិទ្ធិដែលចំនុចដែលយើងទាមទារក្នុងការដែលយើងគួរបង្កើតនូវកិច្ចសន្ទនាមួយដើម្បីឱ្យយល់ពីគោលការណ៍សិទ្ធិមនុស្សឱ្យបានច្បាស់»។

ms-chok-sopheap

ទោះជាយ៉ាងណា លោកកែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានថ្លែងការពាររដ្ឋាភិបាលដោយទាញការចាប់ អារម្មណ៍អំពីការសម្រេចមួយចំនួនដែលរដ្ឋាភិបាលទទួលបាន។ «ខ្ញុំសូមឱ្យទាញផ្តល់យុត្តិធម៌ដល់ប្រមុខរាជរដ្ឋាភិបាល ក្នុងការធ្វើការងារលើកស្ទួយក្នុងវិស័យសិទ្ធិមនុស្សខ្ញុំសូមឱ្យផ្លាស់ប្តូរទស្សនៈមួយចំនួនដើម្បីយើងខិតជិតចូល ជាមួយគ្នាក្នុង ដំណើរការ ធ្វើការសហការគ្នាជួយជម្រុញការអភិវឌ្ឍន៍វិស័យសិទ្ធិមនុស្សនៅកម្ពុជា»។

mr-rami

ដូចគ្នានេះដែរលោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏បានកោតសរសើរដំណើរការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ខែមិថុនា បើទោះបីមានភាពអាប់អួរដោយសារកង្វល់ពីបញ្ហាសិទ្ធិមនុស្សក្តី។

លោកស្រី ម៉ារៀ ឌូមីនិក ប៉ារ៉ង់ អនុតំណាងប្រចំាប្រទេសនៃការិយាល័យឧត្តមស្នងការសិទ្ធិ មនុស្សអង្គការសហប្រជាជាតិ មានប្រសាសន៍តាមរយៈអ្នកបកប្រែថា អង្គការសហប្រជាជាតិ នឹងពិនិត្យទ្បើងវិញចំពោះរបាយការណ៍ ត្រួតពិនិត្យជាសាកល តាមកាលកំណត់អំពីសិទ្ធិ មនុស្ស(UPR)ដែលបានដាក់អនុសាសន៍ដល់ប្រទេសកម្ពុជានាពេលកន្លងមក។  «អ្វីដែលយើង បានធ្វើកន្លងមកឆ្លុះបញ្ចំងធាតុពិតអំពីសិទ្ធិមនុស្សនៅក្នុងកម្ពុជាហើយយើង នឹងពិនិត្យមើលអ្វីទៅដែលនៅតែជា ចំណុចខ្វះខាតហើយយើងត្រូវបំពេញទ្បើងវិញ ហើយ មួយទៀតយើងត្រូវជួយបានជាគ្រឹះសម្រាប់ជួយដល់រដ្ឋា ភិបាលឱ្យមានការគោរពសិទ្ធិមនុស្ស ដំណើរការបានល្អនៅក្នុងកម្ពុជា»។

ms-marea

សិក្ខាសាលាថ្នាក់ជាតិស្តីពីការពិគ្រោះយោបល់និងវាយតម្លៃពាក់កណ្តាលអាណត្តិលើការអនុវត្តអនុសាសន៍ក្រោយការត្រួត ពិនិត្យជាសាកលតាមកាលកំណត់របស់អង្គការសហប្រជាជាតិដែលបានដាក់ជូនកម្ពុជានោះធ្វើទ្បើងក្នុងគោលបំណងវាយ តម្លៃឱ្យបានពេញលេញនៅពាក់កណ្តាលអាណត្តិទៅលើការវិវឌ្ឍន៍ និងបញ្ហាប្រឈម នានារបស់រដ្ឋាភិបាលក្នុងការអនុវត្ត អនុសាសន៍នានាក្នុងដំណាក់កាល UPR លើកទីពីររបស់កម្ពុជា។ ដើម្បីបង្កើនការទាមទារ របស់ប្រជាពលរដ្ឋកម្ពុជាជុំវិញ ការអនុវត្ត អនុសាសន៍ UPR និងដើម្បីបង្កើនការយល់ដឹងពីក្រុមប្រឹក្សាសិទ្ធិមនុស្ស និងដំណើរការ UPR ជាដើម៕

 

Share

Image
Image
Image