en     km
en     km

​សាលា​ឧទ្ធរណ៍ ផ្តន្ទាទោស លោក សម រង្ស៊ី ​ឲ្យជាប់​ពន្ធនាគារ៥ ឆ្នាំ

Share

ភ្នំពេញ៖ លោកសម រង្ស៊ី និងអ្នកនយោបាយបក្សសង្គ្រោះ ជាតិបីរូបទៀត ត្រូវ សាលាឧទ្ធរណ៍សម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារនៅថ្ងៃព្រហស្បត្តិ៍នេះ ទាក់ទងនឹងការចោទប្រកាន់អំពីការផ្សំគំនិតនិងបទក្លែងឯកសារ។
មេធាវីការពារក្តីបានហៅការសម្រេចទោសនេះថាជាការសម្រេចទោសមិន ត្រឹមត្រូវ។

លោក សម រង្ស៊ី អតីតប្រធាន គណបក្សសង្រ្គោះជាតិ
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ

នៅថ្ងៃព្រហស្បត្តិ៍នេះសាលាឧទ្ធរណ៍បានតម្កល់ការផ្តន្ទាទោសដោយកំបាំងមុខលោកសម រង្ស៊ី និងអតីតអ្នកនយោបាយគណបក្សប្រឆាំង បីនាក់ផ្សេងទៀតឲ្យ ជាប់ពន្ធនាគារពី៥ឆ្នាំដល់៧ឆ្នាំ ពីបទបានក្លែងឯកសារផែនទីប្រទេសកម្ពុជាដ៏ ចម្រូងចម្រាស់។

ការផ្តន្ទាទោសធ្វើឡើងក្រោយពីសវនាការរយៈពេលមួយព្រឹកដោយមានការដេញដោលពីក្រុមប្រឹក្សាជំនុំជម្រះអំពីការប្រើប្រាស់ឯកសារដែលមិនមែនជាឯកសារផ្លូវការ។ប៉ុន្តែក្រុមមេធាវីការពារក្តីទាំងបីរូបបានព្យាយាមការពារថាមិនមានភស្តុតាងណាមួយដែលបញ្ជាក់ថាឯកសារដែលត្រូវបានប្រើប្រាស់លើគេហទំព័រលោកសម រង្ស៊ី នោះមិនមែនជាឯកសារក្លែងនោះទេ។

កាលពីថ្ងៃទី២៦ខែ តុលា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិនិងសហការីពីរនាក់ផ្សេងទៀតឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗចំនួនប្រាំឆ្នាំ។និងផ្តន្ទាទោសលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសង្គ្រោះជាតិឲ្យជាប់ពន្ធនាគារចំនួនប្រាំពីរឆ្នាំ។

លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភា គណបក្សប្រឆាំង
លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភា គណបក្សប្រឆាំង

លោកសម រង្ស៊ី និងសហការីពីរូបដែលជាអ្នកគ្រប់គ្រងគេហទំព័ររបស់លោកសម រង្ស៊ី រងការចោទប្រកាន់ពីបទផ្សំគំនិត។ ចំណែកឯលោកហុង សុខហួរ ត្រូវចោទពីបទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងញោះញង់បង្កឲ្យមានភាពវឹកវដល់សន្តិសុខសង្គម។

ការចោទប្រកាន់ក្រោយពីលោកហុង សុខហួរ បានផុស្តឯកសារស្តីពីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាមក្នុងដើមទសវត្ស១៩៨០ នៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី ដែលរដ្ឋាភិបាលចាត់ទុកថាឯកសារទាំងនោះជាឯកសារក្លែងក្លាយ។

លោក សំ សុគង់ មេធាវីការពារក្ដីឲ្យលោក សម រង្ស៊ី
លោក សំ សុគង់ មេធាវីការពារក្ដីឲ្យលោក សម រង្ស៊ី

លោកសំ សុគង់ មេធាវីមួយរូបការពារក្តីឲ្យអ្នកនយោបាយគណបក្សប្រឆាំងទាំងបួនរូបមិនទទួលស្គាល់ការដាក់ទោសរបស់សាលាឧទ្ធរណ៍នៅថ្ងៃនេះទេ។

យ៉ាងណាក៏ដោយលោកមេធាវីសំ សុខគង់ គ្រោងនឹងប្តឹងទាស់ទៅកាន់តុលាការកំពូលទៀត។

លោកហុង សុខហួរ ត្រូវចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ គឺមិនយូរប៉ុន្មានក្រោយពីលោកបានផ្សព្វផ្សាយឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាមលើគេហទំព័រហ្វេសប៊ុករបស់លោកសម រង្ស៊ី។ ចំណែកឯលោក សម រង្ស៊ី និងសហការីពីរនាក់ទៀតដែលជាអ្នកកាន់គេហទំព័រឲ្យលោកសម រង្ស៊ី បានរត់គេចខ្លួនទៅក្រៅប្រទេស។

លោកហុង សុខហួរ និងលោកសម រង្ស៊ី បានលាលែងពីសមាជិកភាពនិងពីអ្នកដឹកនាំគណបក្សសង្គ្រោះជាតិក្រោយពីក្រុមតំណាងរាស្ត្ររបស់គណបក្សកាន់អំណាចបានធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។

ច្បាប់វិសោធនកម្មនេះដែលសំដៅរារាំងពលរដ្ឋដែលជាប់ពិរុទ្ធ មិនឲ្យដឹកនាំគណបក្សនយោបាយ។ ហើយប្រសិនបើត្រូវរកឃើញថាមានជាប់ពាក់ពន្ធ័នឹងបទឧក្រិដ្ឋធ្ងន់ធ្ងរ គណបក្សនយោបាយរបស់បុគ្គលនោះនឹងអាចប្រឈមនឹងការរំលាយចោល៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង