en     km
en     km

កូរ៉េខាងត្បូងដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួច ប្រឆាំងកូរ៉េខាងជើង

Share

 

កូរ៉េខាងត្បូងបានដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចប្រឆាំងកូរ៉េខាងជើង ដោយដាក់ពង្រាយ នៅសមុទ្រលឿងជាប់ព្រំដែនទឹកជាមួយកូរ៉េខាងជើង។

korean

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថាកោះដែលកូរ៉េខាងត្បូង បានដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចគឺប្រជុំកោះ Baekryeong ជាដែនទឹករបស់ខ្លួន ខណៈកងទ័ព ចំនួន៥ពាន់នាក់បានេះពង្រាយលើកោះនោះរួចហើយ។

តាមប្រភពដដែល កោះ Baekryeongបានក្លាយជាទីតាំងមូលដ្ឋានទ័ពជើងទឹករបស់កូរ៉េខាងត្បូង នៅប៉ុន្មានខែមកនេះបន្ទាប់ពីកូរ៉េខាងជើងបានបង្កើនរលកសង្រ្គាមលើឧបទ្វីបកាន់តែខ្លាំង។

ទាំងកូរ៉េខាងត្បូង និង ប្រទេសជប៉ុន បានដាក់ប្រព័ន្ធការពារកាំជ្រួចនៅកោះមួយចំនួន ដោយសារតែភ័យខ្លាចការវាយប្រហារដោយកាំជ្រួច ពីសំណាក់កូរ៉េខាងជើង ហើយការដាក់ប្រព័ន្ធការពារនេះ ចំពេលអាមេរិក និងកូរ៉េខាងជើងគំរាមវាយប្រហារគ្នាយ៉ាងខ្លាំងនៅ ប៉ុន្មានសប្ដាហ៍មកនេះ៕ ប្រភព៖UPI

Share

Image
Image
Image