loader

ចិនយល់ព្រមបញ្ឈប់ការលក់ប្រេងទៅឱ្យកូរ៉េខាងជើង ក្រោមសម្ពាធអាមេរិក

នៅទីបំផុតប្រទេសចិនបានសម្រចយល់ព្រមបញ្ឈប់ការលក់ប្រេងឥន្ធនៈទៅឱ្យកូរ៉េខាងជើង ទៅតាមការគាបសង្កត់ របស់ សហរដ្ឋអាមេរិក ដែលស្នើឱ្យចិនបង្ហាញជំហររឹងមាំ និងអនុវត្តតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

pre-cccc

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនប្រេងឥន្ធនៈមួយរបស់ចិន គឺក្រុមហ៊ុនសាជីវកម្មជាតិប្រេងកាតបានសម្រេចព្យួរការលក់ប្រេងឥន្ធនៈរបស់ខ្លួនទៅឱ្យកូរ៉េខាងជើងហើយ កាលពីថ្ងៃអង្គារទី២៧មិថុនាបន្ទាប់ពីក្រុមហ៊ុននេះ សម្ដែងការព្រួយបារម្ភចំពោះការខាតបង់ការរកស៊ីរបស់ខ្លួនបើនៅតែរឹងទន្ទឹងនឹងច្បាប់អន្តរជាតិ។

តែបែបនេះក្ដី គេដឹងថាក្រុមហ៊ុនដែលប្រកាន់ជំហរបែបនេះបន្ទាប់ពីអាមេរិកប្រាប់រដ្ឋាភិបាលចិនថា មានក្រុមហ៊ុនចិនជាច្រើននៅបន្តចែកចាយប្រេងឥន្ធនៈជាមួយកូរ៉េខាងជើងទៀត បើទោះជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានដាក់កំហិតក៏ដោយ។

កាលពីសប្ដាហ៍មុន សហរដ្ឋអាមេរិកបានរកឃើញក្រុមហ៊ុនរបស់ចិនយ៉ាងតិចចំនួន១០ នៅបន្តមានមុខជំនួញ ជាមួយកូរ៉េខាងជើងដែលអាមេរិកថាជាការផ្គើននឹងសហគមន៍អន្តរជាតិ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សភាអ៊ូហ្គង់ដាបានអនុម័តច្បាប់ដាក់ទោសចំពោះក្រុមអ្នកស្រឡាញ់ភេទដូចគ្នា

កាលពីថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ សភារបស់[...]

ភរិយាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកស្រីRosmah Mansor នឹងទៅសិង្ហបុរីបន្ទាប់ពីតុលាការសម្រេចផ្ដល់លិខិតឆ្លងដែនបណ្តោះអាសន្នឱ្យលោកស្រីវិញ

  លោកស្រី Rosmah Mansor ភរិយាអតីតនាយករដ្[...]

ប្រជាជនអាមេរិកបានធ្វើបាតុកម្មនៅមុខសេតវិមាន ជុំវិញករណីខួងយកប្រេងនៅអាឡាស្កា

ប្រជាពលរដ្ឋអាមេរិកសម្តែងការមិនពេញចិត្ត និងបាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x