loader

អ្នកវិភាគ ៖ គ.ជ.ប គួរតែប្រតិកម្មទៅអ្នករិះគន់ក្នុងនាមស្ថាប័នបច្ចេកទេស

ក្រុងភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី ២៧ មិថុនា ឆ្នាំ ២០១៧ នេះ គណៈកម្មការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តី ថ្លែងការណ៍ ដោយសម្ដែងការសោកស្តាយយ៉ាងខ្លាំង ចំពោះអុ្នករិះគន់ខ្លួនដោយស្ថាប័ននេះ ប្រតិកម្មថា អ្នករិះគន់ទាំង នោះ វាយតម្លៃខុសពីការពិតធ្វើឲ្យសារធារណជនមានការភាន់ច្រឡំ។

តែសម្រាប់អ្នកវិភាគឯករាជ្យ បានបញ្ចេញទស្សនៈ ថា គ.ជ.ប គួរតែបង្ហាញនូវភស្តុតាង និងភាពស្អាតស្អំរបស់ខ្លួន ក្នុងនាម ជាស្ថាប័នបច្ចេកទេស។

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត។
គណកម្មាធិការជាតិរៀបចំការបោះឆ្នោត។

នៅក្នុងសេចក្ដីថ្លែងការណ៍នោះ គ ជ ប បានបង្ហាញនូវការខកចិត្តដោយអះអាងថា ខ្លួនបានខិតខំធ្វើការងារយ៉ាងសកម្ម និង មានការទទួលស្គាល់លទ្ធផលបោះឆ្នោត ទាំងសហគមន៍ជាតិនិងអន្តរជាតិ តែបែរជាមិនទទួលបានការលើកទឹកចិត្តទៅវិញ បែរជាទទួលការវាយប្រហារដែលស្ថាប័ននេះប្រើពាក្យថា «គួរឱ្យសោកស្ដាយ»។

សេចក្ដីថ្លែងការណ៍របស់ គ ជ ប មានន័យដូចនេះថា៖ «គ.ជ.ប មានការសោកស្ដាយជាខ្លាំងចំពោះការវាយតម្លៃ ដែលគ្មានប្រ ព្រឹត្តការណ៍ជាក់ស្ដែង មកឆ្លុះបញ្ចាំងការពិត ទៅលើទិដ្ឋភាពបច្ចេកទេស ដែលបានប្បញ្ញាតិនៅក្នុងច្បាប់បោះឆ្នោត និងបទ បញ្ជា និងនីតិវិធីរបស់ គ.ជ.ប ដែលអាចធ្វើឲ្យសាធារណៈជនមានការយល់ច្រឡំ លើដំណើរការ និងលទ្ធផលនៃការបោះ ឆ្នោត»។

សេចក្ដីថ្លែងការណ៍ដដែលនេះ បានបញ្ជាក់ទៀតថា គ.ជ.ប ក៏ដូចជាមតិជាតិ និងអន្ដរជាតិបានយល់ឃើញថា គ្មានការបោះ ឆ្នោតណាមួយដែលរៀបចំឡើង បានល្អឥតខ្ចោះ ១០០%នោះទេ ទោះបីនៅក្នុងប្រទេសអភិវឌ្ឍន៍ ឬអារ្យប្រទេសក៏ដោយ។

ចំណុចខ្វះខាតតិចតួចដែលនៅសេសសល់ តាមរយៈបទពិសោធន៍នៃការបោះឆ្នោតនេះ គ.ជ.ប រួមជាមួយជំនាញការអន្ដរ ជាតិ កំពុងបំពេញការងារ នៅទីស្ដីការ គ.ជ.ប នឹងរួមគ្នាធ្វើការដោះស្រាយ និងកែលម្អឲ្យកាន់តែប្រសើរឡើងថែមទៀត សម្រាប់ការបោះឆ្នោតលើកក្រោយ។

សេចក្ដីថ្លែងការណ៍របស់ គ ជ ប ធ្វើឡើងបន្ទាប់ពី ក្រុមបន្ទប់ស្ថានការណ៍នៃការបោះឆ្នោត និង គណបក្សប្រឆាំងមួយ បាន ចេញសេចក្ដីថ្លែងការបន្តបន្ទាប់ ដោយ ហៅបរិយាការមុននិង ថ្ងៃបោះឆ្នោតគ្មានយុត្តិធម៌ និងអព្យាក្រឹត្យ គឺប្រកបដោយការ ភ័យខ្លាច។ ក្រុមបន្ទប់ស្ថានការណ៍ ក៏រកឃើ់ញចំនុចអវិជ្ជមានជាច្រើន ដែលស្នើឱ្យមានការធ្វើឱ្យប្រសើរ ទើបការបោះឆ្នោត ឆ្នាំ ២០១៨ ចាត់ទុកជាការត្រឹមត្រូវ យុត្តិធម៌និងសេរី។

ដោយឃើញពីភាពចម្រូងចម្រាស់នេះ អ្នកវិភាគ បញ្ហាសង្គម បានបញ្ចេញទស្សនៈ ដោយទទូចថា គ ជ ប គួរតែប្រតិកម្មជា ស្ថាប័នបែបបច្ចេកទេស គឺត្រូវបង្ហាញ ភស្តុតាងដែលខ្លួនថា ត្រឹមត្រូវឱ្យបានច្រើនបំផុតទៅអ្នករិះគន់។

បណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយ និង អ្នកជំនាញផ្នែកប្រជាធិបតេយ្យលោក ចាន់ វិបុល បានមើលឃើញថា គ.ជ.ប ចេញ សេចក្តីថ្លែងការណ៏ដែល បង្ហាញពីភាពសោកស្តាយ ទៅលើការវាយតម្លៃរបស់គណបក្ស នយោបាយ និង បន្ទប់ស្ថានការណ៍ គឺជា ការចង់រក្សាកិត្តិយស របស់ស្ថាប័នេះ ។ តែលោកបង្ហាញទស្សនថា បើសិនគ.ជ.ប នៅក្នុងទម្រង់ប្រជាធិបតេយ្យ គួរ ណាស់តែទទួលយកនួវការរិះគន់ ដោយត្រូវ បង្ហាញ ភាពស្អាតស្អំ ដោយគ្មានសម្ពាធនយោបាយ។

លោក ចាន់វិបុល ៖  «គ.ជ.ប លើកឡើងនេះមិនខុសទេ ប៉ុន្តែអ្វីដែលយើងលើកឡើងគិតថាត្រឹមត្រូវ ជាងនោះគឺថា គ.ជ.ប គួរតែបង្ហាញពីគោលជំហរក្នុងការទទួលយកគំនិតយោបល់ ឬក៏ជា ការលើកឡើងការរិះគន់ក្តី នៃតួរអង្គផ្សេងដែលមិនមែន គ.ជ.ប ។ គ.ជ.ប ប្រសិនបើឃើញថាការចោទប្រកាន់នោះ មិនត្រឹមត្រូវទេ គួរផ្តល់នូវភស្តុតាងដល់ ការចោទប្រកាន់នោះ»។

លោកបណ្ឌិត ចាន់ វិបុល អ្នកសិក្សាពីអភិបាលកិច្ច និងប្រជាធិបតេយ្យ។
លោកបណ្ឌិត ចាន់ វិបុល អ្នកសិក្សាពីអភិបាលកិច្ច និងប្រជាធិបតេយ្យ។

ស្របពេលនេះដែរ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យនិងជាអ្នកជំនាញការច្បាប់ ក៏បានយល់ឃើញដូចនេះដែរ លោកថា គ.ជ.ប គួរណាស់តែទទួលយកពាក្យរិះគន់ ព្រោះថា ការរិះគន់គឺប្រៀបបានជាកញ្ជក់ សម្រាប់ការឆ្លុះបញ្ចាំងពីខ្លួន ឯង។

លោកបន្តទៀតថា គ.ជ.ប គួរតែត្រជាក់ចិត្តបន្តិច ដោយត្រឹមចេញសេចក្ដីណែនាំ ល្អជាង។

លោក ឡៅ ម៉ុងហៃ៖ «បើសិនខ្ញុំជាគ.ជ.ប វិញ គឺគ្រាន់ តែចេញជាការណែនាំ ថាប្រសិនបើខុសនិងនីតិវិធី យើងថាឲ្យគោរព និងនិតិវិធី និងការងាររបស់ គ.ជ.ប ហើយក៏មានការគិតគូរ ហើយប្រមូលទិន្នន័យ វាអត់ច្បាស់លាស់គឺ សុំឲ្យព្រឹត្តព្រៀង ជាង មុនទៅថ្ងៃអនាគត ។»

តែយ៉ាងណា លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ និងជាសមាជិកជាន់ខ្ពស់របស់ គ ជ ប  មានប្រសាសន៍ ថា ការដែល គ.ជ.ប ចេញសេចក្តីថ្លែងការណ៍ គឺ ព្រោះតែមានការ ខកចិត្ត និងមាន ការសោកស្តាយ ដែល ខាងបន្ទប់ស្ថានការណ៍ចេញសេចក្តី ថ្លែងការណ៍វាយតម្លៃ ដែលធ្វើឲ្យប្រជាពលរដ្ឋ ឬ សាធារណជន មានការភ័ណ្ឌច្រឡំលើ គ ជ ប។ លោកថា គ ជ ប ក៏មានចិត្ត ខ្មាស់អៀនដែរ។

លោក ហង្ស ពុទ្ធា៖ « គ.ជ.ប ប្រឹងប្រែងធ្វើការមែនទែន គឺសរុបទាំង ៩ នាក់នៅក្នុង គ.ជ.ប គឺគ្មានអ្នកណាជិះសេះលែងដៃ នោះទេ ។បាទគឺមានការប្រឹងប្រែងខ្លាំងណាស់ ហើយសម្តីមួយម៉ាត់ដំបូង នៅក្នុងសេចក្តីថ្លែងការណ៍ និងគឺមានការដាក់ បន្ទុកណាស់ បើការដាក់បន្ទុកចោទប្រកាន់ ម៉ងណាស់ បើការចោទប្រកាន់និង ត្រូវទៅ គ.ជ.ប ក៏មិនមាត់ដែរ នេះដាក់បន្ទុក មិនត្រូវហើយ ឲ្យគ.ជ.ប នៅស្ងៀមទៀត ។អញ្ចឹងផ្តល់យុត្តិធម៌ឲ្យគ.ជ.ប ផង ។កុំថាគ.ជ.បធ្វើតាមចិត្តខ្លួនឯង បានថា  គ.ជ.ប និង អព្យាក្រិត្យនោះមិនមែនទេ»។

លោក បញ្ចាក់ថា គ ជ ប នឹងបន្តខិតខំធ្វើការងារបម្រើអ្នកបោះឆ្នោតឱ្យកាន់តែប្រសើរឡើង។

យ៉ាងណាសេចក្ដីថ្លែងការណ៍របស់ គ ជ ប បានអំពាវនាវដល់ក្រុមភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមសហការដើម្បីឱ្យ បរិយា កាស ក្រោយថ្ងៃបោះឆ្នោត មានភាពស្ងប់ស្ងាត់  សុខសន្តិភាព ដើម្បីជាប្រយោជន៍ ដល់ប្រទេសជាតិ៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x