en     km
en     km

កម្ពុជាស្ថិតក្នុងចំណាត់ទីពីរក្នុងការប្រយុទ្ធប្រឆំាងការជួញដូរមនុស្ស

Share

ភ្នំពេញ៖ក្រសួងការបរទេសសហរដ្ឋអាមេរិកបានរក្សាការវាយតម្លៃប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សរបស់ប្រទេសកម្ពុជានៅក្នុងកម្រិតទី២ឬ Tier 2 ដែលមានន័យថាជាលទ្ធផលល្អប្រសើរ។

jjjj

ក្នុងរបាយការណ៍ស្តីពីការប្រឆំាងការជួញដួរមនុស្សក្នុងពិភពលោកដែលចេញផ្សាយកាលពីថ្ងៃអង្គារ៍ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ថា កម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់ទីពីរ ដោយសាររដ្ឋាភិបាលកម្ពុជា នៅមិនទាន់បានគោរពតាមស្តង់ដាអប្បបរមាស្តីពីការលុបបំបាត់ការជួញដូរមនុស្សទេ។ ក្នុងនោះរដ្ឋាភិបាលកម្ពុជា មិនស៊ើបអង្កេត ឬក៏កាត់ទោសក្រុមមន្រ្តីរដ្ឋាភិបាលដែលជាប់ពាក់ព័ន្ធនឹងបទល្មើស។

របាយការណ៍ដដែល បានបន្តថា ប្រជាពលរដ្ឋខ្មែរនៅតែបន្តជួញដូរកម្លំាងពលកម្មទៅធ្វើការនៅក្រៅប្រទេស ដោយសារតែមន្រ្តីការងារមិនបានពិនិត្យមើលទីភ្នាក់ងារជ្រើសរើសពលករ បានជិតស្និត និងការកង្វះធនធានមនុស្សផងដែរ។

ទោះជាយ៉ាងណារបាយការណ៍ដដែល បានកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការជួញដូរមនុស្សរបស់ប្រទេសកម្ពុជាផងដែរ។

រដ្ឋាភិបាលកម្ពុជាបានកាត់ទោសជនល្មើសទាក់ទងនឹងការជួញដូរមនុស្សចំនួន ៥៣នាក់ បើធៀបទៅនិងឆ្នំា ២០១៥ មានចំនួន ៦៩នាក់។

ក្នុងរបាយការណ៍នេះ បានបញ្ជាក់ថា ជនរងគ្រោះពីការជួញដូរមនុស្សត្រូវបានគេជួញដូរទៅប្រទេសចំនួន១១ប្រទេស ក្នុងឆ្នំា ២០១៥។ រដ្ឋាភិបាលបានកម្ពុជាបានជួយសង្រ្គោះជនរងគ្រោះចំនួន ២៧២ ពីប្រទេម៉ាឡេស៊ី ២៣១ ពីប្រទេសវៀតណាម ១៣៩ នាក់ពីប្រទេសថៃ  ៧៨ ពីប្រទេសឥណ្ឌូនេស៊ី ៦៤ នាកពីប្រទេសចិន ១៦ នាក់ពីប្រទេសជប៉ុន និង ៦នាក់ ពីប្រទេសសឹង្ហបុរី និងប្រទេសមួយចំនួនទៀត៕

Share

Image
Image
Image