en     km
en     km

ប្រមុខរដ្ឋាភិបាលបញ្ជាឲ្យចាត់ការអង្គការក្រៅរដ្ឋាភិបាល(មានសំឡេង)

Share

ភ្នំពេញ ៖ ប្រមុខរដ្ឋាភិបាលកម្ពុជានៅថ្ងៃនេះបានបញ្ជាឲ្យមានចំណាត់ការផ្លូវច្បាប់ លើក្រុមអង្គការសង្គមស៊ីវិលនៃបន្ទប់ ស្ថានការណ៍ ដោយសង្ស័យថាក្រុមអង្គការទាំងនេះអាចជាមូលដ្ឋាននៃការធ្វើបដិវត្តពណ៌។

ដំណាលគ្នានោះសម្តេច ហ៊ុន សែន មើលឃើញថាបន្ទប់ស្ថានការណ៍បានខោកក្បាលស្ថាបន័បោះឆ្នោតជាតិ។

សម្តេចហ៊ុន សែន ថ្លែងក្នុងពិធីរំលឹកខួបលើកទី៦៦នៃការបង្កើតគណបក្សកុម្មុយនិស្តបដិវត្តន៍។
សម្តេចហ៊ុន សែន ថ្លែងក្នុងពិធីរំលឹកខួបលើកទី៦៦នៃការបង្កើតគណបក្សកុម្មុយនិស្តបដិវត្តន៍។

«ប្រសិនបើដូច្នោះ ក្រសួងមហាផ្ទៃត្រូវចាត់ការជាបន្ទាន់នូវអ្វីដែលពួកគេកំពុងធ្វើ»

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់មួយនៅថ្ងៃពុធនេះឲ្យក្រសួងមហាផ្ទៃ តាមពិនិត្យមើលភាព ស្របច្បាប់របស់បន្ទប់ស្ថានការណ៍និងចាត់វិធានការណ៍លើបណ្តុំនៃអង្គការក្រៅរដ្ឋាភិបាលនេះ។ មូលហេតុដោយសារ សម្តេច សង្កេតឃើញថាក្រុមអង្គការសង្គមស៊ីវិលនេះបាន«បង្កឲ្យមានបរិ យាកាសអាប់អួរជុំវិញការប្រកាសលទ្ធផលនៃការ បោះឆ្នោត។»។

សម្តេចហ៊ុន សែន បានថ្លែងដូច្នេះក្នុងពិធីរំលឹកខួបលើកទី ៦៦ នៃការបង្កើតគណបក្សកុម្មុយនិស្តបដិវត្តន៍កម្ពុជាដែលក្រោយ មកបានក្លាយជាគណបក្សប្រជាជនកម្ពុជាមកទល់សព្វថ្ងៃនេះ។

«តើអ្វីទៅដែលហៅថាបន្ទប់ស្ថានការណ៍ដែលប៉ុន្មានថ្ងៃនេះ បានធ្វើឲ្យអាប់អួរយ៉ាងខ្លាំងជាមួយនូវលទ្ធផលបោះឆ្នោត។បន្ទប់ស្ថានការបានចុះឈ្មោះនៅក្រសួងមហាផ្ទៃឬទេ? ខ្ញុំនិយាយក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល ត្រូវតែអនុវត្តន៍នូវច្បាប់មួយដាច់ខាត។»

សេចក្តីថ្លែងការនេះធ្វើឡើងក្រោយពីបន្ទប់ស្ថានការណ៍បានធ្វើសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ២៤ខែមិថុនាគឺមួយ ថ្ងៃមុននឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ជាផ្លូវការ។

ក្រុមអង្គការទាំងនេះបានថ្លែងថាការបោះឆ្នោតកាលពីដើមខែមិថុនានេះ«ខ្វះយុត្តិធម៌និងមានការរឹតត្បិតសេរីភាពបញ្ចេញមតិ។»

សមាជិកនៃបន្ទប់ស្ថានការណ៍ធ្វើសន្និសីទស្តីពីការរាប់សន្លឹកឆ្នោតឡើងវិញ។
សមាជិកនៃបន្ទប់ស្ថានការណ៍ធ្វើសន្និសីទស្តីពីការរាប់សន្លឹកឆ្នោតឡើងវិញ។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានហៅសេចក្តីថ្លែងការណ៍នោះថាជាការខោកក្បាលស្ថាបន័ជាតិរៀប ចំការបោះឆ្នោត ដែលអង្គការក្រៅរដ្ឋាភិបាលទាំងនោះអាចត្រូវប្រើប្រាស់ជាមូលដ្ឋានធ្វើបដិវត្តពណ៌។ បដិវត្តពណ៌ដែលបានផ្តួលរំលំរដ្ឋា ភិបាលនៅប្រទេសមួយចំនួន។

«ប៉ុន្តែរបស់ដែលហៅថាបន្ទប់ស្ថានការដែលជាអ្នកខោកក្បាលលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ តើពួកគេ មានសិទ្ធិបង្កើតនូវទីតាំងបែបនេះ ឬក៏ទីតាំងបែបនេះជាមូលដ្ឋានបញ្ជានៃបដិវត្តពណ៌  ប្រសិនបើយ៉ាងដូច្នោះក្រសួងមហាផ្ទៃ ត្រូវតែចាត់ការជាបន្ទាន់នូវអ្វីដែលពួកគេបាននិងកំពុងធ្វើ ក្រោមលេសតាមពិនិត្យមើលនៃការបោះឆ្នោត។»

លោកឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់វិទ្យុស្រ្តីថា ក្រសួងបានរកឃើញថាបន្ទប់ស្ថានការណ៍មិន មានច្បាប់អនុញ្ញាតិពីក្រសួងមហាផ្ទៃនោះទេ។ ហើយក្រសួងមហាផ្ទៃកំពុងពិនិត្យមើលលើមូលដ្ឋានផ្លូវច្បាប់ ហើយប្រសិន បើមានធាតុផ្សំគ្រប់គ្រាន់មែននោះ ក្រុមអង្គការទាំងនោះអាចនឹងប្រឈមនឹងការរំលាយចោល។

ក្រុមសមាជិកនៃបន្ទប់ស្ថានការណ៍មិនអាចទាក់ទងបានទេនៅថ្ងៃនេះ។ ដោយសារមន្ត្រីនៃបណ្តុំអង្គការនេះត្រូវគេដឹងថា បាន ចាកចេញទៅក្រៅប្រទេស។

លោក ឯម សុវណ្ណរ៉ា សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ មានប្រសាសន៍ថា យន្តការផ្លូវច្បាប់ដែលរដ្ឋាភិបាលកំពុងពិនិត្យ លើសេចក្តីថ្លែងការណ៍របស់បន្ទប់ស្ថានការណ៍នេះ គឺមិនខុសនោះទេ ប្រសិនរដ្ឋាភិបាលយល់ថា ការលើកឡើងនោះបំផ្លើស ការពិត។

ប៉ុន្តែលោកយល់ថាចំណាត់ការរបស់រដ្ឋាភិបាលអាចនឹងធ្វើឲ្យប៉ះពាល់ដល់«ការបញ្ចេញមតិ»របស់បណ្តុំអង្គការនេះ។

«វាអាចចោទជាបញ្ហាមួយ គឺសេរីភាពការបញ្ចេញមតិបានត្រូវគេឃើញថាមានការរឹតត្បឹត។ទី២ លក្ខណៈនៃការចូលរួម ដែលបន្ទប់ស្ថានការណ៍លើកឡើងចំណុចខ្វះខាតហ្នឹងមិនត្រូវបានកែលម្អទេ ដោយវិធានការណ៍របស់រដ្ឋាភិបាល បានចាប់ ផ្តើមអនុវត្តពីពេលនេះតទៅ»។

ចំណែកលោកបណ្ឌិត មាស នី អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមនិយាយថា ការចូលរួមពីបណ្តាអង្គការសង្គមស៊ីវិល លើការងារបោះឆ្នោតមានសារៈសំខាន់ដើម្បីធានាបាននូវភាពសុក្រឹត្យ យុត្តិធម៌ ក្នុងដំណើរការបោះឆ្នោត។ ហើយសេចក្តីថ្លែងការណ៍របស់បន្ទប់ស្ថានការណ៍ ប្រៀបដូចជាកញ្ចក់ឆ្លុះបញ្ចាំងឱ្យភាគីពាក់ព័ន្ធសម្រាប់ធ្វើការលម្អ ។

លោកបណ្ឌិត មាស នី បន្តថា ប្រសិនបើបន្ទប់ស្ថានការណ៍ត្រូវបានរំលាយមែននោះ នោះវានឹងធ្វើឱ្យគុណភាពនៃការបោះ ឆ្នោតធ្លាក់ចុះ៕

Share

Image
Image
Image