en     km
en     km

អ្នក​ស្លាប់​នៅ​សមរភូមិ​ MARAWI​ កើនឡើង ​២៧​នាក់​

Share

កងទ័ពនៃប្រទេសហ្វីលីពីននិយាយនៅថ្ងៃពុធនេះថា ជនស៊ីវិលស្លាប់ដោយសារតែការវាយប្រយុទ្ធគ្នា រវាងពួកសកម្មប្រយុទ្ធនិងកងទ័ពរដ្ឋាភិបាលនៅទីក្រុង  Marawi ប្រហែលជាមានចំនួនកើនឡើង។
phili

ការវាយប្រយុទ្ធគ្នានៅ ទីក្រុង Marawi ភាគខាងត្បូងនៃប្រទេសហ្វីលីពិន មានរយៈពេល ៥សប្ដាហ៍មកហើយ ដែលបានធ្វើឲ្យទីក្រុងដែលធ្លាក់លើដៃពួកឧទ្ទាមមួយនេះរងការខូចខាត ជាដំណំ។

លោក Restituto Padilla អ្នកនាំពាក្យយោធាហ្វីលីពិន
លោក Restituto Padilla អ្នកនាំពាក្យយោធាហ្វីលីពិន

លោក Restituto Padilla អ្នកនាំពាក្យយោធានៃប្រទេសហ្វីលីពីន បាននិយាយថា គេប្រទះឃើញអ្នកស្រុកស្លាប់ ២៧នាក់ ដែលចំនួនកើនឡើងបើគិតតាំងពីជាង ៣សប្ដាហ៍មុន។

អ្នកនាំពាក្យយោធារូបនេះបន្ដថា មរណភាពរបស់ពលរដ្ឋហ្វីលីពិនគឺកើតឡើងដោយសារតែអំពើឃោរឃៅរបស់ពួកសកម្មប្រយុទ្ធ។ លោកប្រធានាធិបតី រូឌ្រិងហ្គូដូតើតេ បានដាក់ច្បាប់គ្រាមានអាសន្នលើតំបន់នោះទាំងស្រុង៕

Share

Image
Image
Image