en     km
en     km

តុលាការ​នៅ​ វេ​នេ​ហ្សុ​យ​អេ​ឡា​ ដែល​គេ​ថា​ការពារ​អំណាច​អ្នក​ខ្លាំង​រង​ការ​វាយប្រហារ

Share

វេនេហ្សុយអេឡា៖ តុលាការកំពូល នៃប្រទេសវេនេហ្សុយអេឡា រងការវាយប្រហារ ដោយ ការបាញ់ពីលើអាកាស ដែលនាំឱ្យប្រធានាធិបតី Nicolas Maduro បានហៅករណីនេះថា ជាអំពើភេរវកម្ម។
polics
តាមបណ្ដាញផ្សាយព័ត៌មាន BBC ការវាយប្រហារទៅលើអាគារ តុលាការកំពូល កាលពី ថ្ងៃម្សិលមិញ ( ថ្ងៃទី២៧ មិថុនា) ធ្វើឡើងដោយខ្មាន់កាំភ្លើង បាញ់ និងគប់គ្រាប់បែកពី ឧទ្ធម្ភាគកចក្រ ។ សាក្សីនិយាយថា វាជាឧទ្ធម្ភាគកចក្រ របស់ ប៉ូលិស ដោយវាបើកក្រឡឹងមុនបើកការវាយប្រហារ។

ប្រធានាធិបតី Nicolas Maduro របស់វេនេហ្សុយអេឡា
ប្រធានាធិបតី Nicolas Maduro របស់វេនេហ្សុយអេឡា

ប៉ូលិសនិយាយថា មុនហេតុការណ៍នេះកើតឡើង   គឺពួកវាយប្រហារបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស លោកប្រធានាធិបតី Maduro ថា ជាមេដឹកនាំឧក្រិដ្ឋ។
លោក ម៉ាឌួរ៉ូ កំពុងប្រឈមុខនឹងការទាមទារទម្លាក់ពីតំណែង ជាច្រើនខែមកហើយ ។ តែតុលាការកំពូលបានចេញសេចក្ដីសម្រេចការពារលោក ឱ្យបន្តកាន់អំណាច។ ជារឿយៗតុលាការកំពូលនេះ ត្រូវបានរងការរិះគន់ ពីក្រុមបក្សប្រឆាំងថា ជាឧបករណ៍ នយោបាយ របស់ ប្រធានាធិបតី Maduro ។

ក្រុមគណបក្សប្រឆាំង បាននិយាយថា ពួកគេនឹងបន្តរក្សា ការតវ៉ា រហូតមានការបោះឆ្នោត ពាក់កណ្ដាល់អាណត្តិ៕

Share

Image
Image
Image