en     km
en     km

គ្រាប់បែក​ជិត​ ៣០០​គ្រាប់​ត្រូវ​បាន​យក​ចេញពី​ចម្ការ​ម្រេច​ខេត្ដបាត់ដំបង​

Share

ភ្នំពេញ៖ ក្រុមជំនាញនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា  ហៅកាត់ថា ស៊ីម៉ាក់  បានយកគ្រាប់ចំនួន ២៧៣គ្រាប់ ចេញពីចម្ការម្រេចមួយកន្លែងក្នុងភូមិស៊ុង១ ឃុំស៊ុង ស្រុងសំឡូត ខេត្តបាត់ដំបង  ដែលជាការឆ្លើយតបទៅនឹងការសំណូមពររបស់ម្ចាស់ចម្ការដដែលនេះ។

ប្រភពរូបភាពពី ហ្វេស ប៊ុក អគ្គនាយក CMAC
ប្រភពរូបភាពពី ហ្វេស ប៊ុក អគ្គនាយក CMAC

យោតាងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហេង រតនា  អគ្គនាយក CMAC ដែលបានបង្ហោះកាលពីថ្ងៃទី២៦ ខែមិថុនា បានឲ្យដឹងថា គ្រាប់មិនទាន់ផ្ទុះទាំងនោះភាគច្រើនជាប្រភេទគ្រាប់ ៦០មីលីមែត្រ។

កាលពីពេលថ្មីៗទៅនេះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក៏បានយកគ្រាប់បែកប្រមាណ ១៨០០គ្រាប់ ដែលស្ថិតក្នុងខេត្ដកណ្ដាលបានដោយជោគជ័យផងដែរ។

គិតត្រឹមខែមេសា ឆ្នាំ២០១៧នេះ អ្នកស្លាប់ដោយសារគ្រាប់មីនមានចំនួន ២៦នាក់ ក៏ប៉ុន្ដែចំនួននេះគឺបានថយចុះចំនួន ២១ភាគរយ បើគិតទាំងអ្នករងគ្រោះ ដែលធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ នេះបើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា៕

Share

Image
Image
Image