en     km
en     km

មនុស្ស​ស្លាប់​ដោយសារ​បាក់​ដី​នៅ​ចិន​កើន​ជាង​ ១៤០​នាក់​

Share

ប៉េកាំង៖ មន្ដ្រីសង្គ្រោះបន្ទាន់នៃប្រទេសចិន បានឲ្យដឹងថា មនុស្សស្លាប់ 141នាក់ ដែលគេសន្មត់ថា បានបាត់ខ្លួននោះ ទំនងប្រហែលជាស្លាប់ដោយសារការបាក់ស្រុតដីនៅជើងភ្នំមួយនៃ ខេត្ដ ស៊ីឈ័ន កាលពីថ្ងៃសៅរិ៍ ហើយមកដល់ថ្ងៃទី២៧ មិថុនានេះមនុស្សរស់រានមានជីវិតតែ 3នាក់ប៉ុណ្ណោះ។
chines
ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ បានរាយការណ៍ថា លំនៅឋានរបស់ប្រជាជនជាង 46ខ្នងត្រូវបានបំផ្លាញទាំងស្រុង ។ តាមប្រភពដដែលភ្លាមៗ គេបានជួយសង្គ្រោះមនុស្ស 900នាក់  ខេត្ដ ស៊ីឈ័ន ជាតំបន់មួយជាប់នឹងតំបន់ទីបេ។

កាលពីឆ្នាំ 2008 តំបន់ វ័យឈួន នៅខេត្ដស៊ីឈ័ន ដដែលនេះ បានផ្ទុះការរញ្ជូយដីដ៏ខ្លាំងមួយដោយបានសម្លាប់មនុស្សជិត 7ម៉ឺននាក់៕

Share

Image
Image
Image